នារី​ម្នាក់​ចេញពី​មើល​កុន មិត្តភក្តិ​ជូនទៅ​ផ្ទះ​ចុះ​ពី​រថយន្ត ឡើង​ជិះ​ម៉ូតូ ស៊យ​ត្រូវ​ចោរឆក់​កាបូប​លុយ​ទើប​ដេញ​តុងទីន​អស់​ជាង ៥.០០០ ​ដុល្លារ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ នារី​ម្នាក់​ទើប​ចេញពី​មើល​កុន​ជាមួយ​មិត្តភក្តិ រួច​ជិះ​រថយន្ត​ទៅផ្ទះ​ជាមួយគ្នា​ខណៈ​ធ្វើដំណើរ​តាមផ្លូវ មិត្តស្រី​របស់​នាង​បាន​ឈ្លោះ​គ្នា​ជាមួយ​សង្សារ តាម​ទូរស័ព្ទ​ដោយ​ខ្ចិ​ល​ស្តាប់​គេ​ឈ្លោះ​គ្នា នាង​បាន​សុំ​ឈប់​តាមផ្លូវ ហើយ​បាន​ទូរស័ព្ទ​ហៅ​មិត្ត​ម្នាក់ទៀត​យក​ម៉ូតូ​មក​ឌុប​បន្ត​។​

    ខណៈពេលដែល​ជិះ​បាន​បន្តិច​ក៏​លេចមុខ​ជនសង្ស័យ​គ្នា​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង មក​ធ្វើ​សកម្មភាព​ឆក់យក​កាបូប បានសម្រេច អស់​ទឹកប្រាក់​ជាង ៥.០០០ ​​ដុល្លារ​កាលពី​វេលា​ម៉ោង៨ ​និង​៤៥​នាទី​យប់​ថ្ងៃទី៨ ​ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុច​ផ្លូវ​១៨២​កែង​ផ្លូវ​២២៣ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក។​

    ប្រភពពី​នារី​រងគ្រោះ​បានឱ្យដឹងថា ដំបូង​រូបនាង​ទើប​ចេញពី​មើល​កុន​ជាមួយ​មិត្តភក្ដិ​ស្រី​នាង បន្ទាប់ពី​មើល​កុន​ចប់ ពួកគេ​បាន​ជិះ​រថយន្ត​បំណង​ត្រឡប់ទៅផ្ទះ​វិញ​ពេល​កំពុងតែ​ជិះ​រថយន្ត​ស្រាប់តែ​មិត្តភក្ដិ​របស់​នាង​ដែលជា​អ្នកបើកបរ​បាន​និយាយ​ទូរ​សព្ទ័​ហើយ​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​សង្សារ​យ៉ាង​តឹងសរសៃក ធ្វើឱ្យ​រូបនាង​ធុញ​ខ្ចិ​ល​ស្តាប់​ទើប​ទារ​មិត្តភក្ដិ​ចុះ​ពី​រថយន្ត​ហើយ​បាន​ទាក់ទង​មិត្តភក្ដិ​របស់​នាង​ម្នាក់ទៀត​ជិះ​ម៉ូតូ​មក​ទទួលយក​។

    ខណៈ​កំពុង​ជិះ​ម៉ូតូ​តាមផ្លូវ ស្រាប់​តែមាន​ចោរឆក់​មួយក្រុម​មាន​គ្នា​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​មាន​ម៉ាក និ​ច, ​ហុងដា​ឌ្រី​ម និង​មួយគ្រឿង​ទៀត​មិន​ចាំ​ម៉ាក បាន​ជិះ​មកពី​ក្រោយ​បានធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ចំហៀង​របស់​ជនរងគ្រោះ​បានសម្រេច​។​

    ក្រោយមក​ទើប​នារី​រងគ្រោះ​បាន​ជិះ​ទៅផ្ទះ​ពូ​របស់​នាង​ឱ្យ​ផ្ដល់ដំណឹង​ដល់​សមត្ថកិច្ច​មូលដ្ឋាន​និង​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ផ្សារ​ដេរ​ប៉ូ​១​។ ​ខណៈពេល​មកដល់​ប៉ុស្ដិ៍​ផ្សារ​ដេរ​ប៉ូ​១​ពេល​សមត្ថកិច្ច​ព្យាយាម​សួរនាំ​ដើម្បី​កំណត់​មុខសញ្ញា​ចោរឆក់​ទាំងនោះ​ជនរងគ្រោះ​ក៏​ប្ដូរ​ចិត្ត​មិន​ចង់​ដាក់ពាក្យ​បណ្ដឹង​ទៅវិញ​។ នាង​ក៏​មិនទាន់បាន​ប្រាប់​ឈ្មោះ​ផងដែរ។​

    មូលហេតុ ដោយ​មិន​ចង់ឱ្យ​អ្នក​ស្គាល់​និង​សាច់ញាតិ​ដឹង​រឿង​ព្រោះ​ខ្លាច​ខ្មាស់​គេ បើតាម​ការបញ្ជាក់​ពី​មិត្តភក្តិ​នារីរងគ្រោះ​បានឱ្យដឹងថា​ទ្រព្យសម្បត្តិ​ជនរងគ្រោះ​នៅក្នុង​កាបូប​ដែល​បាត់បង់​នោះ​មានដូចជា​ទូរ​សព្ទ័​ម៉ាក​សាំ​សុង​មួយគ្រឿង ​និង​លុយ​ចំនួន ជាង​៥.០០០​ដុល្លារ​ ហើយ​បើតាម​ការ​ប្រាប់​ពី​ជនរងគ្រោះ​នោះ​ថា​លុយ​ដែល​បាត់បង់​ទៅនោះ​ជា​លុយ​ដែល​ទើប​និង​ដេញ​តុងទីន​បាន​ថ្មីៗ៕

 

1
adverise with khmeread
Loading ad ...