សំណាងណាស់! លោក​ឧកញ៉ា ​ម៉ុង ឫទ្ធី ​សន្យា​ទទួលយក​ក្រុមគ្រួសា​កុមារ​ដែល​យួន​ធ្វើ​ទារុណកម្ម​ទៅ​រស់នៅ​កែវផុស​ ចំណែកឯយួនខ្ទើយកំពុងធ្វើឆ្កួតធ្វើជា

    ភ្នំពេញ ៖ បន្ទាប់ពី​មានរឿង​រ៉ាវ​បុរស​យួន​ខ្ទើយ​ធ្វើបាប​លើ​កុមារ​ខ្មែរ​អាយុ​២​ឆ្នាំ លោក​ឧកញ៉ា​​ ម៉ុង ឫទ្ធី បាន​ស្កាត់​ជួប​កុមារ​រងគ្រោះ​នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ រួមទាំង​ឪពុកម្តាយ​របស់​កុមារ​នោះ​ផង ដោយ​សន្យា​ទទួល​ឱ្យទៅ​ធ្វើការ​និង​ឱ្យ​ស្នាក់​នៅក្នុង​ការដ្ឋាន​រប​ស់លោក​នៅ​កែវផុស។​

    លោក​ឧកញ៉ា ​ម៉ុង ឫទ្ធី មានប្រសាសន៍​តាម​គណ​នី​ហ្វេ​ស​ប៊ុ​ក​របស់លោក​កាលពី​ព្រឹក​ថ្ងៃទី​៩ ​ធ្នូ​នេះ​ថា «​បានមក​ជួប​ចៅ​ដែល​ត្រូវគេ​ធ្វើ​ទារុណកម្ម​នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ ឱ្យ​លុយ​100$​ នឹង​បាន​ផ្តាំផ្ញើ​ដល់​ឪពុកម្តាយ​រួមជាមួយ​សមត្ថកិច្ច​ថា បើ​គាត់​យល់​ព្រមទៅ​រស់នៅ​តំបន់​អភិវឌ្ឍន៍​កែវផុស ខ្ញុំ​នឹង​ផ្តល់​ការងារ​ផ្ទះ​ស្នាក់នៅ​ជូន​ដល់​ពួកគាត់ »​។​

    គួររំលឹកថា កុមារា​ឈ្មោះ ​សូ សៅ អាយុ​២ឆ្នាំ ​ត្រូវបាន​បុរស​ខ្ទើយ ជនជាតិ​យួន​ធ្វើ​ទារុណកម្ម​នៅ​ចម្ការ​របស់​ឈ្មោះ​ លី ហេង ស្ថិតក្នុង​ភូមិ​ពូ​ក្រូច​ស្រុក​ពេ​ជ្រា​ដា​ ខេត្តមណ្ឌលគិរី​ ដែល​ប្រព្រឹត្ត​កាលពី​ប្រហែល​២​ខែ​កន្លងមកហើយ​នោះ​។​

    នា​ព្រឹក​ថ្ងៃទី​៨ ​ធ្នូ​ម្សិលមិញ​ កម្លាំង​ប៉ូលិ​សបាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​នាយកដ្ឋាន​ព្រហ្មទណ្ឌ និង​អង្គការ C P U បាន​ចុះ​ឆែកឆេរ​លំនៅដ្ឋាន​ជនសង្ស័យ រកឃើញ៖ ១-​ប្រដាប់​ឆក់​កែឆ្នៃ​ដែល​ជនសង្ស័យ​ឆក់​ក្មេង ១, ​លឹ​ង្គ​សិប្ប​និមិត្ត ១, ​ក្បាល​ដប​ និង​ទុយោ​ជក់​ថ្នាំញៀន​ចំនួន ​៣ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​។​

    ជនសង្ស័យ​ឈ្មោះ ងៀ​ន ថា​ញ់ យុង ( Nguyen Thanh Dung ) ដែល​បានធ្វើ​ទារុណកម្ម​លើ​កុមារ សូ សៅ អាយុ​២ឆ្នាំ  នៅ​ពេ​ជ្រា​ដា ត្រូវបាន​ប៉ូលិស​ការិយាល័យ​ជំនាញ សហការ​ជាមួយ​អាជ្ញាធរ​វៀតណាម​នោះ​ចាប់ខ្លួនបាន​នៅវេលា ម៉ោង​៨​យប់​ថ្ងៃទី​០៧​ ធ្នូ​ ២០១៦ នៅ​ទីក្រុង​ហូជីមិញ  ដោយសារ​មាន​កិច្ចប្រឹងប្រែង និង​សហការ​យ៉ាង​ជិតស្និត​រវាង អគ្គស្នងការ​ប៉ូលិស​ជាតិ​កម្ពុជា ជាមួយ​ក្រសួងមហាផ្ទៃ​ប្រទេស​វៀតណាម​រហូត​ឈានដល់​ការចាប់ខ្លួន​ជនដៃដល់​។

    ឥឡូវ​មានរឿង​ថ្មី​អះអាងថា  បុរស​យួន​ងៀ​ន ថា​ញ់ យុង ( Nguyen Thanh Dung ) បាន​ធ្វើជា​ឆ្កួត​ថត​ដាក់​ទូរទស្សន៍​វៀតណាម៕

adverise with khmeread