បុរស​អាមេរិកកាំង​ម្នាក់ ដែល​រអិល​ជើង​ធ្លាក់ចូល​ទន្លេ​ឥឡូវ​សព​អណ្តែត​នៅ​ច្រាំងទន្លេ​កោះ​ពេជ្រ​

    ភ្នំពេញ ៖ បុរស​អាមេរិកកាំង​ម្នាក់ ដែល​បាន​រអិល​ជើង​ធ្លាក់ចូល​ទន្លេ កាលពី​យប់​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៦​កន្លងទៅនេះ ស្ថិតនៅ​ចំណុច​ចំណតទូក ជាប់​ភោជនីយដ្ឋាន​ទី​តា​និក ផ្លូវ​ព្រះស៊ីសុវត្ថិ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ឥឡូវ​សាកសព​បាន​អណ្តែត​ទៅ​នៅ​ច្រាំងទន្លេ​ក្បែរ​កោះ​ពេជ្រ ត្រូវបាន​គេ​ស្រង់​យកមក​លើគោក​នាយ​ប់​ថ្ងៃទី​៨​ ធ្នូ​នេះ។​

    ប៉ូលិស​បានឱ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ Ken Kramre ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជនជាតិ​អាមេរិក​ស្នាក់​នៅផ្ទះ​លេខ​៣ ផ្លូវ​១៧៤ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ​។​

    មិត្ត​ភក្តិ​ជនរងគ្រោះ​បានឱ្យដឹងថា ជនរងគ្រោះ​មិនបាន​ផឹក​គ្រឿង​ស្រវឹង​បន្តិច​ណា​ឡើយ ហើយ​ការដែល​ធ្លាក់ចូល​ទឹក​នោះ ដោយសារ​មេឃ​ភ្លៀង ស្របពេល​មាន​ចំណោត​ពេល​ដើរ​ចុះ​ក៏​រអិល​ជើង​ធ្លាក់ចូល​ទឹកទន្លេ​តែម្តង៕

Unnamed %281%29
adverise with khmeread
Loading ad ...