បុរស​ម្នាក់នេះ​ងប់​ខ្សែភាពយន្ត​ដល់​ថ្នាក់​វះកាត់​មុខកាត់​ច្រមុះ​បោះចោល​ដើម្បីឱ្យ​មើលទៅ​ដូច​តួ​ចិត្តអាក្រក់​ក្នុង​រឿង Captain America

    ​ឪពុក​ជនជាតិ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ម្នា​ក់បាន​ចំណាយលុយ​ជាង ៣៦.៧០០ ដុល្លារ​ដើម្បី​ប្រែខ្លួន​គាត់​ទៅជា​តួអង្គ​ប្រឌិត​ចិត្តអាក្រក់​របស់​បក្ស​ណា​ស៊ី​ឈ្មោះ Red Skull​។​

​    ​លោក Henry Rodriguez មកពី​ទីក្រុង Caracas បាន​ឆ្លងកាត់​ការវះកាត់​មុខមាត់​ជាច្រើនលើក​នា​ប៉ុន្មាន​ឆ្នាំ​មកនេះ ដូច្នេះ​គាត់​អាចមាន​មុខមាត់​ស្រដៀង​តួអង្គ​ក្នុង​រឿង Captain America​។​

​    ​រូបភាព​បង្ហាញ​ពី​ដំណើរ​បុរស​វ័យ ៣៧ ឆ្នាំ​រូបនេះ​ខណៈ​គាត់​បាន​សាក់​ភ្នែក​របស់គាត់​ទៅជា​ពណ៌​ខ្មៅ បញ្ចូល​សរីរាង្គ​ចូលទៅក្នុង​ក្បាល​របស់គាត់ ហើយ​បន្ទាប់មក​បាន​ឆ្លងកាត់​ការវះកាត់​កាត់​ច្រមុះ​ដ៏​គួរឱ្យ​ឈឺចាប់​។ រូបភាព​ខ្លះទៀត​បង្ហាញ​ពីរ​បៀ​បលោក Rodriguez ប៉ះពាល់​ជាមួយ​កូនប្រុស​បី​ឆ្នាំ​របស់គាត់​គឺ Aaron​។​

​    ​លោក​បាន​និយាយថា "​វា​មិន​ងាយស្រួល​ឡើយ​សម្រាប់​គ្រួសារ​របស់ខ្ញុំ​ដើម្បី​ទទួល​របៀប​រស់នៅ​រប​ស់​ខ្ញុំ ប៉ុន្តែ​ទោះយ៉ាងណា​ពួកគេ​នៅតែ​ជា​គ្រួសារ​របស់ខ្ញុំ និង​ជា​ផ្នែក​មួយ​របស់ខ្ញុំ​។ កូនប្រុស​របស់ខ្ញុំ Aarón Rodrigo មាន​វ័យ ៣ ឆ្នាំ ហើយ​ប្រសិនបើ​គាត់​ទទួលស្គាល់​ខ្ញុំ​និង​ស្រឡាញ់​ខ្ញុំ ខ្ញុំ​មិន​ខ្វល់​នឹង​អ្វីដែល​មនុស្ស​ដទៃ​និយាយ​ឡើយ​។ អ្វីដែល​សំខាន់​ចំពោះ​ខ្ញុំ​គឺ​រីករាយ និង​ទទួលស្គាល់​ខ្លួន​ខ្ញុំ​។ យើង​ចៀស​មិន​ផុតពី​ការដែល​មនុស្ស​វិនិច្ឆ័យ​ទេ​"​។​

​    ​លោក Rodriguez ក៏បាន​និយាយថា តាំងពី​គាត់​នៅ​ក្មេង គាត់​តែង​ចូលចិត្ត​នូ​អ្វីដែល​ខុសប្លែក​ពី​គេ ហើយ​គាត់​ជា​អ្នក​ចូលចិត្ត​តួអង្គ​របស់​ផលិតកម្ម Marvel Universe ដ៏​ងប់​ង​ល់​ម្នាក់ ដែល​នេះ​ជាហេតុ​ជំរុញ​ទឹកចិត្ត​គាត់​ឱ្យ​វះកាត់​បែបនេះ​៕

​ប្រភព៖បរទេស

 

Untitled 1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់