ឆ្លាត​ខ្លាំង​គួរឱ្យ​សរសើរ​! តារា​បង្ហាញ​ម៉ូត​ម្នាក់នេះ​ដើរលេង​ជុំវិញ​ពិភពលោក​អត់​អស់​មួយ​សេន ដោយសារ​យល់ព្រម​ធ្វើ​សង្សារ​មួយថ្ងៃ​របស់​បុរស​ដែល​នាង​ជួប​តាម​អន​ឡាញ​

    ​តារា​ម៉ូ​ដែល​ម្នាក់នេះ​បាន​ប្រើប្រាស់​បុរសៗ​ដែល​នាង​ជួប​តាម​អន​ឡាញ​ដើម្បី​ធ្វើដំណើរ​ជុំវិញ​ពិភពលោក​ហើយ​នាង​មិន​ខ្ចី​ចេញ​លុយ​សូម្បី​មួយ​កាក់​។​

​    ​ក្រៅពី​ញ៉ាំ​អាហារ​សម្រាប់​ការ​ណាត់ជួប​ជា​លើកដំបូង នាង Alyssa Ramos ចាប់ផ្តើម​ដើរលេង​តែម្តង​។​

​    ​តារា​ម៉ូ​ដែល​វ័យ ២០ ឆ្នាំ​រូបនេះ​សឹងតែ​ដើរលេង​រៀងរាល់​សប្តាហ៍​ចាប់តាំងពី​នាង​ចុះឈ្មោះ​លើ​វេ​ប​សាយ MissTravel.com កាលពី​ប្រាំ​ខែ​មុន​។ កញ្ញា​មកពី​ទីក្រុង Madison រដ្ឋ Wisconsin រូបនេះ​បានធ្វើ​ដំណើរ​ទៅ​ទីតាំង​ល្បីៗ​ដូចជា​កោះ Ibiza ទីក្រុង​ឡុង​ដ៍ ទីក្រុង Cancun ទីក្រុង​ញូវយ៉ក ទីក្រុង Los Angeles ទីក្រុង Las Vegas ទីក្រុង​ឌុយ​បៃ និង​រដ្ឋ Florida ដែល​ទាំងអស់នេះ​គឺ​ដោយសារ​គូ​ណាត់ជួប​របស់​នាង​។​

​    ​នាង​បាន​និយាយថា "​រាល់​បុរស​ដែល​ខ្ញុំ​បាន​ជួប​លើកដំបូង បាន​ប៉ាវ​រាល់​អ្វីៗ​ទាំងអស់​។ ឧទាហរណ៍​ដូចជា ប្រសិនបើ​ខ្ញុំ​ចង់​ចេញថ្លៃ​ពួកគេ​តែង​និយាយថា '​ទេ ទេ ទេ​! ទុកឱ្យ​ខ្ញុំ​ចេញ​វិញ​'​។ ពួកគេ​ពិតជា​ចិត្ត​ទូលាយ​អំពី​រឿងនេះ​ណាស់​"​។​

​    ​តារា​ម៉ូ​ដែល​រូបនេះ​បាន​ទទួលស្គាល់ថា នាង​ប្រើប្រាស់​វេ​ប​សាយ​ខាងលើ​ដើម្បី​ធ្វើដំណើរ​ដោយ​ឥតគិតថ្លៃ​ជាជាង​ស្វែងរក​សេចក្តីស្នេហារ​ពិតប្រាកដ​។​

​    ​ក្រៅពី​ការចំណាយ​ត្រូវបាន​រ៉ាប់រង​ទាំងអស់ នាង Alyssa បាន​ចែករំលែក​បន្ទប់​ជាមួយ​គូ​ណាត់​របស់​នាង ប៉ុន្តែ​នៅ​គ្រែ​ផ្សេងគ្នា ហើយ​នាង​តែង​ចចេស​ថា នាង​នឹងមិន​ដេក​ជាមួយ​ពួកគេ​ឡើយ​។​

​    ​នាង​បាន​និយាយថា "​ខ្ញុំ​បាន​ថើប​ជាមួយ​បុរសៗ​និង​ឱប​ពួកគេ​ប៉ុន្តែ​ខ្ញុំ​បានបញ្ជាក់​យ៉ាងច្បាស់​ថា ខ្ញុំ​នឹងមិន​ដេក​ជាមួយ​ពួកគេ​ឡើយ​"៕

ប្រភព៖បរទេស

 

Untitled 1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...