samsung-banner
adverise with khmeread

មន្ត្រី​យោធា​ម្នាក់បើករថយន្ដ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ហើយបើករត់ជាង ​១០០ ​ម៉ែត្រ​! តែមិនខ្ចីរំខានប៉ូលិសចូលមកវាស់វែង​ សុខចិត្តយកជួសជុល​ដោយ​ខ្លួនឯង​(​មាន​វីដេអូ​)

Unnamed %281%29

    ភ្នំពេញ ៖ បុរស​ម្នាក់​ជាម​ន្ត្រី​យោធា​បើករថយន្ដ​ម៉ាក ​NAVARA ក្នុងស្ថានភាព​ស្រវឹង​បើកបរ​ល្បឿន​លឿន​ជ្រុល​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាលឱ្យ​រង​ការខូចខាត​ហើយ​រថយន្ដ​មិនទាន់​អស់​ល្បឿន​បន្តដំណើរ​ទៅមុខ​លែងរួច តែ​ពេល​សមត្ថកិច្ច​មូលដ្ឋាន​ទៅដល់​បែរជា​ម្ចាស់​រថយន្ដ​ហៅ​រថយន្ដ​ស្ទួ​ច​ឯកជន​មក​ស្ទួ​ច​យក​រថយន្ដ​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​ទៅវិញ ពោលគឺ​មិនបាន​ទំនាក់ទំនង​ទៅ​កម្លាំង​ជំនាញ​ចុះទៅ​វាស់វែង​ដោះស្រាយ​តាមផ្លូវ​ច្បាប់​នោះទេ​។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៩ ​និង​៣០​នាទី​យប់​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងជើង​ស្ពាន​អាកាស ក្បាលថ្នល់ តាម​បណ្ដោយ​មហាវិថី​ព្រះ​ន​រោ​ត្ដម ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

     ប្រភពព័ត៌មាន​ដែល​នៅ​ជិត​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ដ​បង្ក​ម៉ាក​ NAVARA ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​ 2AC-8890 បើកបរ​ដោយ​បុរស​ម្នាក់​ពាក់​ឯកសណ្ឋាន​ជា​មន្ត្រី​យោធា​ក្នុងស្ថានភាព​ស្រវឹង ធ្វើដំណើរ​តាម​បណ្ដោយ​មហាវិថី​ព្រះ​ន​រោ​ត្ដម ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ល្បឿន​លឿន​។​    

    ពេលមកដល់​ចំណុចកើតហេតុ​ជ្រុល​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​ចំក្បាល​រថយន្ដ​ចំហៀង​ខាងឆ្វេង​ខ្ទា​តរបាំងថ្ម​ចេញពី​គ្នា​ចំនួន​ពីរ​កង់ ចំណែក​រថយន្ដ​ដាច់​កាឡេ​កង់​ខាងមុខ​អូស​ប្រហែលជា​១០០ ម៉ែត្រ​ទើប​អស់​ល្បឿន​ទៅមុខ​លែងរួច​។​

    តែ​អ្វីដែល​ចម្លែក​គឺ​បែរជា​ម្ចាស់​រថយន្ដ​ហៅ​រថយន្ដ​ស្ទួ​ច​ឯកជន​មក​ស្ទួ​ច​យក​រថយន្ដ​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​ទៅវិញ ពោលគឺ​មិនបាន​ទំនាក់ទំនង​ទៅ​កម្លាំង​ជំនាញ​ចុះទៅ​វាស់វែង​ដោះស្រាយ​តាមផ្លូវ​ច្បាប់​នោះទេ៕

 

adverise with khmeread

មតិយោបល់