adverise with khmeread 0

ស្ទីល​ថើប​អាច​ប្រាប់​ពី​អា​ថ៍កំ​បាំង​ក្នុង​ជីវិត​របស់​អ្នក​បាន​!

​    ​ការ​ថើប​គឺជា​ផ្នែក​មួយ​នៃ​ទំនាក់ទំនង​ស្នេហា​។ ក៏ប៉ុន្តែ តើ​អ្នកមាន​ដឹង​ទេ​ថា ការ​ថើប​របស់​គូស្នេហ៍​អាច​ប្រាប់​រឿងរ៉ាវ​ច្រើន​ដូចម្តេចខ្លះ​អំពី​ទំនាក់ទំនង​របស់​ពួកគេ​?

​    ​វេ​ប​សាយ Wittyfeed បាន​រៀបរាង​រូបភាព​ថើប​ជាច្រើន​នៃ​ស្ទីល​ថើប​របស់​គូស្នេហ៍ ដែល​អាច​ប្រាប់​ពី​ទំនាក់ទំនង​របស់​ពួកគេ​ឱ្យ​អ្នក​បានដឹង​។ តោះ​មើលរូប​ទាំងអស់គ្នា​ថា​តើ​អ្នក​ចូលក្នុង​ស្ទីល​ថើប​មួយណា​។

១- ការ​ថើប​ដ៏​វក់វី​៖ អ្នក​ទាំងពីរ​នឹក​គ្នា​ជា​យូរ​មកហើយ ដូច្នេះ​នៅពេល​បាន​ជួបគ្នា​អ្នក​ទាំងពីរ​នឹង​ថើប​គ្នា​យ៉ាង​វីវក់​ដូច្នេះ​។

២- ការ​ថើប​យ៉ាង​ប្រញាប់ប្រញាល់​៖ ការ​ថើប​យ៉ាង​ដូច្នេះ​បង្ហាញថា ទំនាក់ទំនង​ស្នេហា​របស់​អ្នក​ទាំងពីរ​គឺ​ទើបតែ​ចាប់​ផ្តើមឡើង​ប៉ុណ្ណោះ​។

៣- ការ​ថើប​ស្ទីល​បារាំង (​ថើប​ទាំង​អណ្តាត​)៖ ការ​ថើប​ដូច្នេះ​បង្ហាញថា គូស្នេហ៍​ចូលចិត្ត​លេងសើច​ជាមួយគ្នា និង​តែង​ចង់​សាក​អ្វីដែល​ថ្មី​ជាមួយគ្នា​។

៤- ការ​ថើប​លើ​បបូរមាត់​តែមួយ​៖ ការ​ថើប​បែបនេះ​បង្ហាញថា​គូស្នេហ៍​ទាំងសងខាង​នៅមាន​ចំណុច​ចាប់អារម្មណ៍​ចំពោះ​គ្នា​យ៉ាងច្រើន​ដែល​ត្រូវ​ស្វែង​រកមើល​បន្ថែមទៀត ដូច្នេះហើយ​បានជា​ពួកគេ​ថើប​ស្ទីល​ដុត​អារម្មណ៍​បែបនេះ​៕

adverise with khmeread
ប្រភព៖ អេ​ស៊ា​វ័ន​

មតិយោបល់