រថយន្ត​កូរ៉េ បើក​លឿន​គេច​ពី​ម៉ូតូ​ខាងមុខ ឡើង​ខឿន​បុក​បង្គោល​ភ្លើង​ខ្ទេច ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​បើកបរ​រថយន្ត​កូរ៉េ​មួយគ្រឿង​ក្នុង​ល្បឿន​លឿន ហើយ​ងងុយដេក​ងោក​មួយភាំង​ជ្រុល​ចង្កូត​គេច​ពី​ម៉ូតូ​២​គ្រឿង​ជិះ​ទន្ទឹមគ្នា​ពី​ខាងមុខ ជ្រុល​ឡើង​ខឿន​ទ្រូងផ្លូវ​រួច​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បណ្តាលឱ្យ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខា​មុខ តែ​សំណាងល្អ​អ្នកបើកបរ​មិនមាន​រងរបួស​។​

    ហេតុការណ៍​នេះ​កើតឡើង​នៅវេលា ម៉ោង១០ ​និង​៣០​នាទី​យប់​ថ្ងៃ​៨ ធ្នូ ២០១៦​ នៅតាម​បណ្តោយ​ផ្លូវ ២០០៤ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

    ប្រភពពី​បុរស​ដែល​បើកបរ​រថយន្ត​បង្ក​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គាត់​បាន​បើករថយន្ត​កូរ៉េ​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2K-0300 ដឹក​ក្រដាស់​ត្រឡប់​ពី​រោងចក្រ​វិញ​ត្រឡប់​ទៅ​ក្រុមហ៊ុន​នៅ​ម្តុំ​វត្ត​អង្គ​តា​មិញ។​

    ខណៈ​បើកបរ​តាម​បណ្តោយ​ផ្លូវ​២០០៤ ទិសដៅ​ពី​កើ​តទៅ​លិច មកដល់​ចំណុចកើតហេតុ​មាន​ម៉ូតូ​២​គ្រឿង​ជិះ​នៅខាងមុខ​រថយន្ត​រប​ស់គា​ត់ ភ្លាមនោះ​រូបគាត់ វ៉ា​ក់​អើ បួង​ចង្កូត​ទៅ​ឆ្វេង​ដៃ ឡើង​ខឿន​ទៅបុក​បង្គោល​ភ្លើង​សម្រាប់​បំភ្លឺ​ផ្លូវ បណ្តាលឱ្យ​រថយន្ត រួច​មួយ​កំណាត់​មុខ។​

    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ចរាចរណ៍​ខណ្ឌ សហការ​ជាមួយ​ជំនាញ​ចរាចរណ៍​ក្រុង វាស់វែង​ស្ទួ​ច​យក​រថយន្ត​បង្ក រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​ប៉ូលិស​រាជធានី​ភ្នំពេញ ដើម្បី​រងចាំ​ការដោះស្រាយ​៕

 

Unnamed
adverise with khmeread
Loading ad ...