Mkhitaryan មិនសូវ​បាន​លេង​ទេ តែបើ​បាន​លេង​គឺ​អូស​ញាក់​ម្នាក់ឯង​ស៊ុត​យកតែ​ម្តង ដោយ​ជួយ Man U ឡើង​វគ្គ​បន្ទាប់​យប់មិញ​នេះ

    ​បិសាច​ក្រហម Manchester United បាន​ឈានទៅ​កាន់​វគ្គ​បន្ទាប់​នៃ​ដំណើរ​ប្រជែង​ពាន​កំពូល​ក្លឹប​អឺរ៉ុប​លំដាប់​ទី​ពីរ Europa League បន្ទាប់ពី​បាន​ផ្តួល Zorya Luhansk ក្រៅ​ទឹកដី ខណៈដែល Henrikh Mkhitaryan បានសម្រេច​គ្រាប់​បាល់​អូស​ស៊ុត​យ៉ាង​ល្អ​តែឯង​ដែលជា​គ្រាប់​បាល់​ដំបូង​របស់គាត់​សម្រាប់​ក្លឹប​។​

​    ​បិសាច​ក្រហម​បានធ្វើការ​គ្របដណ្តប់​យ៉ាងខ្លាំង​នៅលើ​ទឹកដី​ក្នុង​ទីក្រុង Odessa នៃ​ប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្តែ​ការខិតខំ​ស៊ុត​បាល់​ចេញពី​ចម្ងាយ​ចេញពី​ជើង​របស់ Wayne Rooney និង Paul Pogba គឺជា​ឱកាសល្អ​បំផុត​របស់​ពួកគេ ទោះបីជា​បិសាច​ក្រហម​បាន​គ្រប់គ្រង​ការប្រកួត​ដល់​ទៅ ៧៦​ភាគរយ​នៅឯ​តង់​ទីមួយ​ក៏ដោយ​។​

​    ​ប៉ុន្តែ Mkhitaryan ដែល​បច្ចុប្បន្នកំពុង​ឡើង​កូដ​យ៉ាងខ្លាំង​ដោយបាន​ចាប់ផ្តើម​ជា​ជម្រើស​១១​នាក់​ដំបូង​ក្នុងការ​ប្រកួត​បី​លើក​ជាប់ៗ​គ្នា បាន​បណ្តើរ​បាល់​ចេញពី​ពាក់កណ្តាល​ទីលាន​ឆ្ពោះទៅ​ស៊ុត​ទម្លុះ​សំណាញ់​ទី បន្ទាប់ពី​ការប្រកួត​តង់​ទី​ពីរ​ចាប់ផ្តើមបាន​ប្រមាណ​ជា​បី​នាទី​ប៉ុណ្ណោះ​។​

​    ​ការសង្គ្រោះ​បាល់​ដោយ Sergio Romero បាន​រក្សាបាន​នូវ​លទ្ធផល​នាំមុខ​របស់​ពួកគេ មុនពេល​ដែល Zlatan Ibrahimovic បង្ហើយ​មួយគ្រា​ប់​ចុងក្រោយ ចប់សព្វគ្រប់​សម្រាប់ United ឡើងទៅ​វគ្គ​បន្ទាប់ ក្រោយពី Fenerbahce ឈ្នះ​ម្ចាស់ផ្ទះ Feyenoord​។​

​    ​ក្រុម​របស់លោក Jose Mourinho បច្ចុប្បន្ន​គឺជា​ក្លឹប​ដ៏​គួរ​រំពឹង​បំផុត​ថា​នឹង​អាច​ឈ្នះ Europa League  ប៉ុន្តែ​ដោយ​បញ្ចប់​នៅក្នុង​ចំណាត់ថ្នាក់​ទី​ពីរ​ក្នុង​ពូ​ល A ពួកគេ​នឹងត្រូវ​ប្រឈម​ក្រុម​ខ្លាំងៗ​នៅ​វគ្គ ៣២ ក្រុម​ចុងក្រោយ​៕

 

 92895236 mom adverise with khmeread

មតិយោបល់