Luis Suarez ជិត​បន្ត​កុងត្រា​ថ្មី​ជាមួយ​អ្នកមាន​បុណ្យ​

    ​ខ្សែប្រយុទ្ធ​ក្រុម​អ្នកមាន​បុណ្យ Barcelona កីឡាករ Luis Suarez កំពុងស្ថិត​កៀក​ទៅនឹង​ការយល់ព្រម​ទៅលើ​កិច្ចព្រមព្រៀង​ថ្មី និង បន្ត​កុងត្រា​ថ្មី​នៅ​ក្លឹប​អ្នកមាន​បុណ្យ​។​

​    ​តារា​ឆ្នើម​របស់​ក្លឹប​យក្ស​ជនជាតិ​កាតា​ឡាន ដែល​បាន​ចូលរួម​ជាមួយ​ទឹកដី Nou Camp ចាប់តាំងពី​ឆ្នាំ​២០១៤ ត្រូវបាន​គេ​រាយការណ៍​ថា បាន​យល់ព្រម​ទៅលើ​កិច្ចព្រមព្រៀង​ពង្រីក​សពុល​ភាព​ស្នាក់​រយៈពេល​ប្រាំមួយ​ឆ្នាំ​ថ្មី ពីលើ​កុងត្រា​បច្ចុប្បន្ន​របស់គាត់​។​

​    ​រឿង​នោះបាន​កើតឡើង បន្ទាប់ពី​ប្រធាន​ក្លឹប Barca លោក Josep Bartomeu បានប្រកាស​ពី​ព័ត៌មាន​មួយ​នេះ​។​

​    ​Suarez ត្រូវបាន​គេ​ចាត់ទុកជា​ខ្សែប្រយុទ្ធ​ដ៏​ឆើ្ន​ម​ម្នាក់​ក្នុង​ពិភពលោក ដោយ​អាច​ស្វែងរក​គ្រាប់​បាល់​បាន​ចំនួន ៦៥​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​ចំនួន ៧៥​លើក​ក្នុង​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga សម្រាប់​ម្ចាស់​ជើងឯក​អេ​ស្ប៉ា​ញ​កាលពី​រដូវ​កាល​មុន​។​

​    ​គាត់​ក៏បាន​ក្លាយទៅជា​អ្នករក​គ្រាប់​បាល់​ច្រើនជាងគេ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ច្រើនជាងគេ​ឈរ​នៅលើ​ចំណាត់ថ្នាក់​កំពូល​ផងដែរ​កាលពី​រដូវ​កាល​មុន​៕

Suarez1 adverise with khmeread
ប្រភព៖ Skysport
Loading ad ...