ឃាត់​ក្មេងស្ទាវ​៧​នាក់​កំពុង​នាំគ្នា​ប្រើប្រាស់​គ្រឿងញៀន​

    កោះកុង ៖ កម្លាំង​ប៉ូលិស​ស្រុក​មណ្ឌលសីមា បាន​បង្ក្រាប​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន ចំនួន​០១​ករណី ឃាត់​មនុស្ស​៧​នាក់ នៅ ភូមិ​នាង​កុក ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង កាលពី​ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ ម្សិលមិញ។​

    ប៉ូលិស​និយាយថា មុខសញ្ញា ០៧ នាក់​ប្រុស​នោះ​គឺ​១- ឈ្មោះ សេង លី​នី​ថេប អាយុ​១៤​ឆ្នាំ ជនជាតិខ្មែរ មុ​​ខរ​បរ​មិន​ពិតប្រាកដ ទីលំនៅ ភូមិ​នាង​កុក ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌល់សីមា ខេត្ត កោះកុង​, ២​ឈ្មោះ ម៉ៅ ឡែ​ន អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត​ប្រា​ដ ទីលំនៅ ដូច​ទីមួយ​, ៣-​ឈ្មោះ ជា ជូ​ណាត អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរប មិន​ពិតប្រាកដ ទីលំនៅ​ដូចគ្នា​, ៤-​ឈ្មោះ ស៊ីន ថា​អៀ អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ដូចគ្នា​, ៥- ឈ្មោះ ស៊ីម វ៉ាន់ អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ ដូចគ្នា​, ៦- ឈ្មោះ ហែម ម៉ាប់ អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ ដូចគ្នា ​និង​៧- ឈ្មោះ គី ឌី អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅដូចគ្នា។​

    បច្ចុប្បន្ន មុខសញ្ញា​ទាំង ០៧​ នាក់​ខាងលើ ក្រោយពី​បាន​សាកសួរ​បំភ្លឺ​ចប់សព្វគ្រប់ កម្លាំង​ប៉ូលិស​ស្រុក​មណ្ឌលសីមា បានធ្វើ​កិច្ចសន្យា និង​ឱ្យ​អាណាព្យាបាល​សុំ​ធានា​យកទៅ​អប់រំ​បន្ត និង​យកទៅ​មណ្ឌល​កែប្រែ៕

Unnamed
adverise with khmeread