រទេះភ្លើង​បុក​ជាមួយ​ឡាន​លាយ​ស៊ីម៉ង់ត៍​ខ្ទេច​

    ភ្នំពេញ ៖ មាន​ករណី គ្រោះថ្នាក់​ចរាចរណ៍ រវាង​ឡាន​ក្រុម​ហ៊ុ​ន​ដឹក​ស៊ីម៉​ង​ត៍ B S T ជាមួយ​រទេះភ្លើង កាលពី​វេលា​ម៉ោង​៨ ​និង​៤០​នាទី​ព្រឹក​ថ្ងៃទី៩ ​ធ្នូ​ ២០១៦​នេះ នៅ​ចំណុច​ភូមិ​ត្រាញ់​តា​បាញ់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ បណ្តាលឱ្យ​ឡាន​លាយ​ស៊ីម៉ងត៍ ក្រឡាប់​ធ្លាក់​ពី​ផ្លូវ​រទេះភ្លើង​ខូច​ខ្ទេច ចំណែក​ក្បាល​រទេះភ្លើង​ក៏​ខូច​ច្រើន​ដែរ។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា រទេះភ្លើង ខាងលើ​បានធ្វើ​ដំណើរ ពី​ទិសដៅ​ពី​ជើង ទៅ​ត្បូង រីឯ​រថយន្ត​លាយ​ស៊ីម៉ង់ត៍ ម៉ាក​ HOWO ​ពណ៌​បៃតង ស្លាក​លខ​ភ្នំពេញ ​5A0975 ធើ្វ​ដំណើរ ពី​លិច ទៅ កើត​ឆ្លងផ្លូវ​រទេះភ្លើង​ដោយ​មិនបាន​មើល​ឆ្វេង​ស្តាំ និង​ផ្តល់​អាទិភាព​ដល់​រទេះភ្លើង​ឡើយ។​

    សមត្ថកិច្ច​បញ្ជាក់ថា គ្រោះថ្នាក់​នេះ​មិន​បង្ក​ឱ្យ​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​ធ្ងន់ធ្ងរ​ឡើយ ហើយ​ភ្លាមៗ​នោះ​សមត្ថកិច្ច​បាន​ចុះ​ធ្វើ​អន្តរាគមន៍​ជាបន្ទាន់៕

adverise with khmeread