ចាប់​បុរស ​២​ នាក់​លក់​គ្រឿងញៀន​នៅ​ស្រុក​ស្អាង​

    កណ្តាល ៖ បុរស ​២ ​នាក់​ត្រូវបាន​ប៉ូល​ស​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ក្នុងករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​កាលពី​វេលា​ម៉​ង​១០​ និង​១៥​នាទី​យប់ ថ្ងៃទី​៨ ធ្នូ​២០១៦ ​នៅ​ចំណុច​ភូមិ​ព្រែ​កតា​ជ័រ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ រិ​ត្តា គ​ន្ធា ហៅ​ឈី​ត​ ភេទប្រុស អាយុ២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ ព្រែក​តា​ជ័រ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល។ ​វត្ថុតាង​យក​១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា សារធាតុ​​ញៀន​ (​ម៉ា​ទឹកកក​) ០៣​កញ្ចប់​តូច និង​២-​ទូរស័ព្ទ​០១​គ្រឿង​ម៉ាក​ណូគា ​(​អិន​ចុច​ពិល) ពណ៌​ខ្មៅ​។​

    ប៉ូលិស​បន្តថា ដំបូង​នៅ​ថ្ងែ​ទី​០៨ ​ធ្នូ​ ២០១៦ វេលា​ម៉ោង​៩​ និង​១៥​នាទី យប់​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​ប្រទាល​បានចេញ​ល្បាត​តាម​ផ្លូវលំ ក្នុងភូមិ​ព្រែ​កតា​ជ័រ បាន​ជួប​ប្រទះឃើញ សង្ស័យ​ឈ្មោះ ​រិ​ត្តា គ​ន្ធា ហៅ ឈី​ត សមត្ថកិច្ច​បានធ្វើការ​ត្រួតពិនិត្យ​រកឃើញ​ថ្នាំ ញៀន​ប្រភេទ​ម៉ាក​ទឹកកក ០៣ ​កញ្ចប់​តូច ក៏បាន​ឃាត់ខ្លួន ជនសង្ស័យ​ខាងលើ រួម​និង​វត្ថុតាង​បញ្ជូនមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្វាយ​ប្រទាល​។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច ឈ្មោះ ​រិ​ត្តា គ​ន្ធា ហៅ  ឈី​ត​ បាន​សារភាពថា ខ្លួន​បាន​ទិញ​ថ្នាំញៀន​ប្រភេទ​ម៉ាក​ទឹកកក​ ០៣​ កញ្ចប់​តូច ពី​ឈ្មោះ ហេង ហល ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ព្រែក​តា​តិ​ន ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ក្នង​ត​ម្លែ​ ៩០.០០០​រៀល​។​ បន្ទាប់មក​ប៉ូលិស​ក៏​បន្ត​ចាប់ខ្លួន​ហេង ហល​មក​សាកសួរ​បន្ថែ​ម​ទៀត។​

    ជនសង្ស័យ រួម​និង​វត្ថុតាង​សមត្ថកិច្ច​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread