ស្តេច YouTube ប្រកាស​លុបចោល​ឆា​នែ​ល​របស់ខ្លួន​ក្រោយ​ខឹង​ក្រុមហ៊ុន​មួយ​នេះ​ចង់​ធ្វើ​ស៊ី​

​    ​តារា YouTube ដ៏​ល្បីឈ្មោះ​លោក Felix Kjellberg ដែល​ភាគច្រើន​គេ​ស្គាល់​ជា PewDiePie បាន​និយាយថា គាត់​នឹង​លុបចោល​ឆា​នែ​ល​ដ៏​ពេញនិយម​របស់គាត់​នៅ​ថ្ងៃ​សុក្រ​នេះ​បន្ទាប់ពី​ចំនួន Subscriber បាន​កើន​ឡើងដល់​ទៅ ៥០ លាន​នាក់​។​

​    ​តារា​អ៊ី​ន​ធឺ​ណេ​ត​រូបនេះ​បាន​សន្យា​កាលពី​សប្តាហ៍​មុន​ថា នឹង​លុបចោល​ប៉ុស្តិ៍​របស់គាត់​នៅពេល​ចំនួន​កើនឡើង​ដល់ ៥០ លាន​ដើម្បី​ប្រឆាំងនឹង​សេវាកម្ម​វីដេអូ​បន្ទាប់ពី​គាត់​បាន​ចោទប្រកាន់ YouTube ថា កំពុង​គាបសង្កត់​វីដេអូ​របស់គាត់​។​

​    ​បុរស​សញ្ជាតិ​ស៊ុយអែត​រូបនេះ​បាន​និយាយ​នៅក្នុង​វីដេអូ​មួយ​កាលពី​សប្តាហ៍​មុន​ថា "YouTube កំពុង​ព្យាយាម​សម្លាប់​ឆា​នែ​ល​របស់ខ្ញុំ​។ វា​ច្បាស់​ណាស់​ប្រសិនបើ​អ្នកមើល​ស្ថិតិ​វិភាគ​របស់ខ្ញុំ​។ វា​កំពុង​ដាំ​ក្បាល​ចុះក្រោម​"​។​

​    ​គាត់​បានប្រកាស​នៅលើ Twitter ថា គាត់​នឹង​លុបចោល​ឆា​នែ​ល​របស់គាត់​នៅ​ម៉ោង ៥ ល្ងាច (១២ យប់​នៅ​ខ្មែរ​)​។ គាត់​ក៏បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​ពី​កាំជ្រួច​ដើម្បី​អបអរ​ចំនួន Subscriber របស់ខ្លួន​ផងដែរ​៕

ប្រភព៖ បរទេស

adverise with khmeread