adverise with khmeread 0

ស្ទីល​ថ្មី​ក្នុង​ការសុំ​មិត្តស្រី​រៀបការ​!

​    ​បុរស​កាណាដា​ឈ្មោះ Shawn Wright បា​នរក​នឹកឃើញ​របៀប​សុំ​មិត្តស្រី​រៀបការ​ដ៏​ពិសេស និង​ប្លែក ដែល​ធ្វើឱ្យ​មិត្តស្រី​ពិបាក​នឹង​ប្រកែក​សំណើ​របស់គាត់​ណាស់​។

​    ​គាត់​បានដាក់​ចិញ្ចៀន​ភ្ជាប់ពាក្យ​ទៅក្នុង​បា​ឡុង​មួយ រួច​បញ្ជូន​ទៅលើ​អាកាស​កម្ពស់ ៣៣ គីឡូម៉ែត្រ​រហូត​ចូល​ទៅដល់​សុញ្ញ​អាកាស ខណៈ​បាន​ថត​ជា​វីដេអូ​នៃ​ទិដ្ឋភាព​នេះ​ថែម​ទៀតផង​។

​    ​លោក Wright មកពី​ទីក្រុង Calgary ខេត្ត Alberta និង​មិត្តស្រី ឈ្មោះ Maylynn Stephenson បាន​នៅ​ជាមួយគ្នា ៦ ឆ្នាំ​មកហើយៗ បាន​ស្គាល់​អស់​រយៈ ២០ ឆ្នាំ​ផងដែរ​។

​    ​លោក Wright បាន​ប្រាប់​ប៉ុស្តិ៍​ខ្សែកាប​អាមេរិក HLN ថា "​ខ្ញុំ​អង្គុយ​គិតថា​តើ​ធ្វើ​យ៉ាងម៉េច​ដើម្បីឱ្យ​សំណើសុំ​រៀបការ​មាន​លក្ខណៈពិសេស​? ខ្ញុំ​មិនអាច​គ្រាន់តែ​ប្រគល់​វា​ឱ្យ​នាង​ហើយ​គឺ​ចប់​នោះទេ​។ ខ្ញុំ​គិត​មួយសន្ទុះ​ក៏​នឹកឃើញ​ថា​វា​នឹង​ពិតជា​អស្ចារ្យ​ប្រសិនបើ​បញ្ជូន​វា​ទៅ​សុញ្ញ​អាកាស​។ វា​នឹង​ក្លាយជា​ប្រភេទ​នៃ​ច​ញ្ចៀ​ន​ដ៏​អស្ចារ្យ​សម្រាប់​នាង​"​។

​    ​លោក​បន្តថា "​ខ្ញុំ​ចង់​ថតរូប​ព្រះអាទិត្យ​រះ​នៅ​ពីក្រោយ​ចិញ្ចៀន​ខណៈ​វា​ហោះ​ទៅដល់​សុញ្ញ​អាកាស​"​។ បុរស​កាណាដា​រូបនេះ​បាន​បង្កើត​បា​ឡុង​ពិ​សេសមួយ​ដើម្បី​យក​ចិញ្ចៀន​ទៅ​ទី​ខ្ពស់​ផុត​ដំបូល​ផែនដី​ដោ​យស​វុ​ត្ថិ​ភាព និង​បាន​យក​វា​ត្រឡប់​ផែនដី​វិញ​ដោយ​សុវត្ថិភាព​។​

​    ​ចិញ្ចៀន​នេះ​ត្រូវបាន​ចង់ភ្ជាប់​ទៅនឹង​ឈើ​មួយ​បន្ទះ ដែល​ក្រោយមក​ត្រូវបាន​ចង​ទៅនឹង​បា​ឡុង​ច្នៃ ដែល​អាច​ហោះ​បាន​ក្នុង​កម្ពស់​ដ៏​ខ្ពស់​។ លោក Wright ក៏បាន​ភ្ជាប់​កូន​បា​ឡុង​នេះ​ជាមួយនឹង​ប្រដាប់​បញ្ជូន​រលកសញ្ញា និង GPS ព្រមទាំង​កាមេរ៉ា Go-Pro ដើម្បី​ថត​ទេសភាព​ផងដែរ​។

​    ​បន្ទាប់ពី​បង្ហោះ ចិញ្ចៀន​បានធ្វើ​ដំណើរ​អស់​រយៈពេល ៤ ម៉ោង​មុនពេល​ចុះចត​នៅ​ឆ្ងាយ​ពី​កន្លែង​ចាប់ផ្តើម​ប្រមាណ ៣០០ គីឡូម៉ែត្រ​។ លោក Wright បាន​ទៅយក​ចិញ្ចៀន​នៅ​ជិត​ស្រះ​ទឹក​មួយ​នៅ​ទីក្រុង Taber ខេត្ត Alta និង​បានបង្ហាញ​វីដេអូ​នេះ​ដល់​ស​សង្សារ​បណ្តូលចិត្ត​បានឃើញ​តាម​ក្រោយ​។

​    ​បន្ទាប់ពី​មិត្តស្រី​ឃើញ​វីដេអូ​នេះ លោក Wright បាន​និយាយថា "​នាង​រំភើបចិត្ត​រក​អ្វី​និយាយ​ចេញ​នោះទេ​"៕

 

adverise with khmeread
ប្រភព៖ The Huffington Post

អ្នកនឹងចូលចិត្ត

មតិយោបល់