ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​ឃាត់​បុរស​ ៧ ​នាក់​ជាមួយ​ថ្នាំញៀន​ ៣ ​កញ្ចប់

    ភ្នំពេញ ៖ ជនសង្ស័យ​ ៧​ នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​ចាប់ខ្លួន​កាលពី​វ​លា​ម៉ោង​៥ ​ល្ងាច​ថ្ងៃទី​៨ ​ធ្នូ ​២០១៦ ​នៅតាម​ផ្លូវជាតិ​លេខ​៦​អា សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ ដោយ​ដកហូត​ម៉ា​ទឹកកក​៣​កញ្ចប់​ និង​ម៉ូតូ​៣​គ្រឿង។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ជា​បុរស​ ៧​ ​នាក់​នោះ​ឈ្មោះ​ ចាន់ សេរី អាយុ​២១​ឆ្នាំ​, ​ឈ្មោះ​ ស៊ុន ជាតា អាយុ​២៥​ឆ្នាំ​,​ ឈ្មោះ​ តេង ម៉េង​ហួ​អាយុ​២៥​ឆ្នាំ​,​ ឈ្មោះ ន សុខយ័ន​ អាយុ​៣០​ឆ្នាំ​,​ ឈ្មោះ​  លីម អាយុ​១៧​ឆ្នាំ​, ​ឈ្មោះ ​ផល រដ្ឋា អាយុ​១៨​ឆ្នាំ និង​ ឈ្មោះ​ ឆុន រ៉ា​ឈី​ត អាយុ​១៦​ឆ្នាំ​។ ​ម៉ូតូ​ដែល​ដកហូត​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ស្លាក​លេខ​ព្រៃវែង​ 1D-4858,​ ម៉ាក​ហុងដា​គុប​សេ​ ៩០ ស្លាក​លេខ​ភ្នំពេញ 1P-1744 ​និង​ម៉ាក​ Smash Revo  សៀមរាប ​1F-7439​។​

    បច្ចុប្បន្ន​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី៕

Unnamed
adverise with khmeread