កីឡាករ​ក្រុម Chapecoense ដែល​នៅរស់​ពី​ការធ្លាក់​យន្តហោះ និយាយថា គាត់​នៅរស់​ដោយសារ​សូត្រធម៌​សុំ​ក្តី​សុខ​

    ​កីឡាករ​បាល់ទាត់​ម្នាក់ ដែល​រស់រានមានជីវិត​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​នៅ​ប្រទេស​កូ​ឡុំ​ប៊ី បាន​សូត្រធម៌​តាម​សៀវភៅ​គម្ពីរ​ត្រង់​ឃ្លា​មួយ​យ៉ាង​ដូច្នេះ "​សូម​មាន​សុវត្ថិភាព​ក្រោម​ស្លាប​របស់​ទ្រង់​" មុនពេល​យន្តហោះ​ធ្លាក់​។​

​    ​គម្ពីរ ដែលជា​កម្មសិទ្ធិ​របស់​កីឡាករ​ខ្សែការពារ​កណ្ដាល Helio Neto របស់​ក្លឹប Chapecoense ត្រូវបាន​គេ​រកឃើញ​នៅ​គំនរ​បែកបាក់​យន្តហោះ ហើយ​បានប្រគល់​វា​ឱ្យ​ប្រពន្ធ​របស់គាត់​វិញ​ហើយ​។​

​    ​ប្រពន្ធ​របស់​កីឡាករ Neto បាន​និយាយថា​ប្ដី​របស់គាត់​គឺជា​អ្នក​ងប់​នឹង​សាសនា​បំផុត ហើយ​គាត់​តែងតែ​យក​គម្ពីរ​ធម៌​តាម​ខ្លួន​គ្រប់​ទីកន្លែង​។​

​    ​សៀវភៅ​នោះ​ត្រូវ​បានដាក់​ចំណាំ​នៅ​ទំព័រ​ទី ៦៣ ត្រង់​ឃ្លា​មួយ​សរសេរថា "​សូម​មាន​សុវត្ថិភាព​ក្រោម​ស្លាប​របស់​ទ្រង់​"៕

ប្រភព៖បរទេស

Untitled 1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...