Alexis Sanchez ឆ្លើយតប​ការចាប់អារម្មណ៍​ពី Chelsea ដោយ​សម្តែង​ក្តី​គោរព​ដល់​ពានមាស EPL របស់​កាំភ្លើង​ធំ​

    ​Alexis Sanchez បាន​ឆ្លើយតប​ទៅកាន់​កិច្ចពិភាក្សា​ផ្ទេរ​របស់​តោ​ខៀវ Chelsea ដោយ​បញ្ជាក់​សាជាថ្មី​អំពី​ការប្តេជ្ញាចិត្ត​របស់គាត់​សម្រាប់​កាំភ្លើង​ធំ Arsenal ។​

​    ​តារាបាល់ទាត់​អន្តរជាតិ​ឈី​លី​រូបនេះ នៅសល់​ត្រឹមតែ​រយៈពេល ១៨​ខែ​ទៀត​ប៉ុណ្ណោះ​ជាមួយនឹង​សុពលភាព​ស្នាក់នៅ​របស់គាត់​នៅ​ទឹកដី Emirates ខណៈដែល​បច្ចុប្បន្ន​គាត់​មិនទាន់​យល់ព្រម​ចុះហត្ថលេខា​ទៅលើ​ការបន្ត​ការ​ស្នាក់នៅ នៅឡើយ​ទេ​។​

​    ​Chelsea បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ប្រមាញ់ ប្រសិនបើ Sanchez អាច​បញ្ជាក់​ច្បាស់​ថា​គាត់​នឹងមិន​ចុះហត្ថលេខា​សម្រាប់​ក្លឹប​របស់គាត់ ទោះបីជា​អ្នកចាត់ការ​ទូទៅ​កាំភ្លើង​ធំ​លោក Arsene Wenger ទទូចថា ខ្សែប្រយុទ្ធ​រូបនេះ​នឹង​ចុះហត្ថលេខា​លើ​កុងត្រា​ថ្មី ទុកជា​យ៉ាងណាក៏ដោយ​។​

​    ​Sanchez បាន​បង្ហោះ​វីដេអូ​មួយ​របស់ខ្លួន​នៅ​កន្លែង​ហាត់ប្រាណ ហើយ​គាត់​បានផ្តល់​ការគោរព​ទៅលើ​ប្រវត្តិសាស្ត្រ​របស់ Arsenal ដោយ​ផ្តិត​វីដេអូ​ជាមួយ​រូបភាព​មួយ​សន្លឹក​នៃ​រដូវ​កាល​មិន​ស្គាល់​រសជាតិ​ចាញ់ ២០០៣/០៤ របស់​ក្រុម​ខ្លួន ជាមួយ​ពានមាស EPL​។​

​    ​បច្ចុប្បន្ន Sanchez មិនមែន​តែ​ជា​ក្តី​ព្រួយបារម្ភ​តែមួយគត់​របស់លោក Arsene Wenger តែ​ម្នាក់​ប៉ុណ្ណោះ​ទេ ខណៈ​តួអង្គ​សំខាន់​ប្រចាំ​ក្លឹប​ម្នាក់ទៀត Mesut Ozil ក៏​មិនទាន់​យល់ព្រម​បន្ត​កុងត្រា​របស់ខ្លួន​ដែល​នឹង​ផុតកំណត់​នៅ​ឆ្នាំ ២០១៨ ខាងមុខ នៅឡើយ​ផងដែរ​៕

West ham united v arsenal premier league
adverise with khmeread
ប្រភព៖ Mirror
Loading ad ...