ស្តាប់​យួន​ខ្ទើយ​ផ្តល់​ចម្លើយសារភាព​ដល់​ប៉ូលិស​វៀតណាម​!

    ​ជនសង្ស័យ ដែល​ស្ថិតក្រោម​ការឃុំ​ឃាំង​ពី​ការចោទប្រកាន់​ធ្វើ​ទារុណកម្ម និង​រំលោភ​កុមារ​កម្ពុជា បាន​បន្ទោស​ទៅលើ​ឥទ្ធិពល​គ្រឿងញៀន អំឡុងពេល​ប៉ូលិស​វៀតណាម​សួរចម្លើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​    ​បន្ទាប់ពី​ការចាប់ខ្លួន​កាលពី​ថ្ងៃ​ពុធ ដោយ​ប៉ូលិស​ព្រហ្មទណ្ឌ​វៀតណាម C45 ក្រោម​ចំណុះ​ក្រសួង​សន្តិសុខ​សាធា​រណៈ​របស់​វៀតណាម ជនជាប់ចោទ​ឈ្មោះ ង្វៀន ថា​ញ់ យ៉ុង (Nguyen Thanh Dung) ត្រូវបាន​ប្រគល់​ទៅ​ការិយាល័យ​កណ្ដាល​ភាគខាងត្បូង​របស់​ក្រសួង ដើម្បី​ធ្វើការ​សួរចម្លើយ​។​

​    ​ជនជាប់ចោទ​វ័យ ៣៤ ឆ្នាំ​មកពី​ខេត្ត An Giang គឺជា​ជនសង្ស័យ​ទី​បួន ដែល​កំណត់​អត្តសញ្ញាណ​ដោយ​ប៉ូលិស​ខ្មែរ​នៅ​ខេត្តកំពង់ចាម​ពីបទ​រំលោភ​និង​ធ្វើ​ទារុណកម្ម​ក្មេង​ខ្មែរ​អាយុ ២ ឆ្នាំ​។​

​    ​មុនពេល​ការចាប់ខ្លួន​នៅ​ប្រទេស​វៀតណាម មាន​ជនសង្ស័យ​បីនាក់ ដោយ​ក្នុងនោះ​រួមមាន​ជនជាតិ​ហូ​ឡង់​ម្នាក់ និង​ខ្មែរ​ពីរ​នាក់​ត្រូវបាន​ឃុំ​ឃាង​នៅ​ប៉ុស្ដិ៍​ប៉ូលិស​កំពង់ចាម​។​

​    ​ក្រោយពេល​ចាប់ខ្លួន​និង​មានការ​សាកសួរ ប៉ូលិស​រកឃើញ​មាន​វីដេអូ​ជាង ៥០ បង្ហាញ​ពី​សកម្មភាព​ជនជាប់ចោទ​ធ្វើបាប​កុមារ​យ៉ាង​ព្រៃផ្សៃ​ជាទីបំផុត​។​

​    ​ប៉ូលិស​បានឱ្យដឹងថា ជនជាប់ចោទ​បាន​អះអាងថា រូបគេ​ស្ថិតក្រោម​ឥទ្ធិពល​គ្រឿងញៀន និង​បាត់បង់​ម្ចាស់ការ​អំឡុងពេល​ធ្វើបាប​ក្មេង​។​

​    ​ប៉ូលិស​បាន​បន្តទៀតថា គាត់​មាន​វិប្បដិសារី​ចំពោះ​ទង្វើរ​របស់គាត់ ហើយ​បាន​ព្យាយាម​ធ្វើអត្តឃាត​ខ្លួនឯង​ពីរលើក ចាប់​តាំង​វីដេអូ​បែកធ្លាយ​មក​។​

​    ​ដោយឡែក ប្រធាន​ក្រុម C45 លោក Ho Sy Tien បាន​និយាយថា ប៉ូលិស​វៀតណាម​មិនទាន់​សម្រេច​ប​ញ្ចូ​ន​ជនជាប់ចោទ​ទៅ​ប្រទេស​កម្ពុជា​នៅឡើយ​ទេ ខណៈដែល​ពួកគេ​កំពុង​ទាក់ទង​ជាមួយនឹង​ប៉ូលិស​ខ្មែរ​ដើម្បី​បញ្ជាក់​ពី​អត្ត​សញ្ញា​ខ្លះ​របស់​ជនជាប់ចោទ​៕

ប្រភព៖យុវជន

Sryzgazn adverise with khmeread

មតិយោបល់