ក្រុមគ្រួសារ​ក្មេងប្រុស​រងគ្រោះ​ដោយ​អំពើ​ទារុណកម្ម​របស់ខ្ទើយយួនយល់ព្រម​ទៅ​រស់នៅ​កែវផុស​

    ភ្នំពេញ ៖ ក្រុមគ្រួសារ​របស់ កុមារា​រងគ្រោះ ដោយ​ការធ្វើ​ទារុណកម្ម របស់​​យួន ​(ខ្ទើយ) បាន​យល់​ព្រមទៅ​រស់នៅ ក្នុង​តំបន់​អភិវឌ្ឍន៍​របស់លោក​ឧក​ញ៉ា ម៉ុង ឫទ្ធី ហើយ នៅវេលា​ម៉ោង​ប្រាំ​ល្ងាច​ទី​៩ ​ធ្នូ ​ឆ្នាំ​២០១៦​នេះ ក្រុមការងារ​នឹង​ដឹកជញ្ជូន​ពួកគាត់​ទៅដល់​កែវផុស​ហើយ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​ឧកញ៉ា ម៉ុង ឫទ្ធី តាម​បណ្ដាញ​សង្គម​ហ្វេ​ស ប៊ុ​ក​នៅថ្ងៃនេះ​។​

    លោក​ឧកញ៉ា ម៉ុង ឫទ្ធី បាន​លើកឡើងថា «​ខ្ញុំ​នឹង​ប្រគល់​ផ្ទះថ្ម​ថ្មី​មួយ​បន្ទប់​ដែល​ទើបតែ​សាងសង់​រួចរាល់ ផ្តល់​អាហារ​បី​ពេល​ក្នុង​មួយថ្ងៃ​ទាំង​គ្រួសារ មានទឹក​ភ្លើង​អគ្គីសនី មាន​បង្គន់​អនាម័យ មាន​សាលា​ឱ្យ​កូន​រៀន មាន​ពេទ្យ​ព្យាបាល​ជម្ងឺ មានការ​ងារ​ធ្វើ​សមរម្យ​អស់​មួយជីវិត គ្មាន​គ្រោះថ្នាក់​ចរាចរណ៍ គ្នាន​កា​រំលោភបំពាន ។​ល​។ »។​

    គួររំលឹកថា កុមារា​ឈ្មោះ​ សូ សៅ អាយុ​ ២ ឆ្នាំ​ត្រូវបាន​បុរស​ខ្ទើយ ជនជាតិ​យួន ​ធ្វើ​ទារុណកម្ម​នៅ​ចម្ការ​របស់​ឈ្មោះ​ លី ហេង ស្ថិតក្នុង​ភូមិ​ពូ​ក្រូច​ ស្រុក​ពេ​ជ្រា​ដា ​ខេត្តមណ្ឌលគិរី​ ដែល​ប្រព្រឹត្ត​កាលពី​ប្រហែល​២​ខែ​កន្លងមកហើយ​នោះ​។​

    នា​ព្រឹក​ថ្ងៃទី​៨ ​ធ្នូ​ម្សិលមិញ ​កម្លាំង​ប៉ូលិ​សបាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​នាយកដ្ឋាន​ព្រហ្មទណ្ឌ និង​អង្គការ C P U បាន​ចុះ​ឆែកឆេរ​លំនៅដ្ឋាន​ជនសង្ស័យ រកឃើញ ​១-​ប្រដាប់​ឆក់​កែឆ្នៃ​ដែល​ជនសង្ស័យ​ឆក់​ក្មេង ១, ​លឹ​ង្គ​សិប្ប​និមិត្ត ១,​ ​ក្បាល​ដប​ និង​ទុយោ​ជក់​ថ្នាំញៀន​ចំនួន​ ៣ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​។​

    ជនសង្ស័យ​ឈ្មោះ ងៀ​ន ថា​ញ់ យុង (Nguyen Thanh Dung) ដែល​បានធ្វើ​ទារុណកម្ម​លើ​កុមារ សូ សៅ អាយុ ​២ ឆ្នាំ នៅ​ពេ​ជ្រា​ដា ត្រូវបាន​ប៉ូលិស​ការិយាល័យ​ជំនាញ សហការ​ជាមួយ​អាជ្ញាធរ​វៀតណាម​នោះ​ចាប់ខ្លួនបាន​នៅវេលា ម៉ោង​៨​យប់​ថ្ងៃទី​០៧​ ធ្នូ ​២០១៦ នៅ​ទីក្រុង​ហូជីមិញ  ដោយសារ​មាន​កិច្ចប្រឹងប្រែង និង​សហការ​យ៉ាង​ជិតស្និត​រវាង អគ្គស្នងការ​ប៉ូលិស​ជាតិ​កម្ពុជា ជាមួយ​ក្រសួងមហាផ្ទៃ​ប្រទេស​វៀតណាម​រហូត​ឈានដល់​ការចាប់ខ្លួន​ជនដៃដល់​។​

    ឥឡូវ​មានរឿង​ថ្មី​អះអាងថា បុរស​យួន​ ងៀ​ន ថា​ញ់ យុង (Nguyen Thanh Dung) បាន​ធ្វើជា​ឆ្កួត​ថត​ដាក់​ទូរទស្សន៍​វៀតណាម៕

Untitled 1
adverise with khmeread