ចូលទៅ​សួរសុខទុក្ខ​ប្តី​នៅក្នុង​គុក​ព្រៃ​សយ​ក​គ្រឿងញៀន​ទៅជា​មួយ​ត្រូវបាន​មន្ត្រី​គុក​ឆែក​ឃើញ​ឃាត់ខ្លួន ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវបាន​អនុរក្ស​ពន្ធនាគា​ព្រៃ​ស​.​ម​២​ ធ្វើការ​ឃាត់ខ្លួន ក្រោយពេល​មក​សួរសុខទុក្ខ​ប្ដី​ដោយ​នាំយក​នូវ​គ្រឿងញៀន​មកជា​មួយ​កាលពី​វេលា​ម៉ោង​៨ ​និង​២០​នាទី​ព្រឹក​ថ្ងៃទី៩​ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅ​ក្នុងភូមិ​កំរៀង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។​

    ស្ត្រី ដែល​យក​គ្រឿងញៀន​ចូល​ពន្ធនាគារ​ព្រៃ​ស​ឈ្មោះ ជា សុវណ្ណ​រ៉ា អាយុ ២៥ ឆ្នាំ មានមុខ អ្នករត់​តុ​នៅក្នុង​ណាហ្គា បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល ​(​ផ្ទះសំណាក់​) យីហោ សួស្ដី នៅក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ហើយ​មាន​ស្រុកកំណើត​នៅ សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ​។​

    បើតាម​ប្រភពពី​មន្ដ្រី​អនុរក្ស​ពន្ធ​ធន​គា​ព្រៃ​ស​ (​ម​២)​ បានឱ្យដឹងថា មុនពេល​កើតហេតុ​នោះ​ស្ដ្រី​ខាងលើ​បានមក​សួរសុខទុក្ខ​ប្ដី​ដែលមាន​ឈ្មោះ វ៉ា វាន់​ធី ដោយ​ជាប់ពន្ធនាគា​ពីបទ​លួច​ម៉ូតូ​គេ ហើយ​បាន​ផ្ញើ​នូវ​កាបូប​ខ្មៅ​មួយ​នៅ​កន្លែងផ្ញើកង់​ម៉ូតូ។​

    បន្ទាប់ពី​សួរសុខទុក្ខ​ប្ដី​រួចរាល់​ស្ដ្រី​ខាងលើ​បាន​ត្រឡប់មកវិញ​ដើម្បី​យក​កាបូប​ខណៈ​អ្នក​អនុរក្ស​បាន​សួររក​សំបុត្រ​ដែល​ផ្ញើ​។​ ភ្លាមនោះ​ស្ដ្រី​ខាងលើ​បាន​រូត​កាបូប​យក​សំបុត្រ​ស្រាប់តែ​ដោយ​មក​នូវ​ជាមួយ​គ្រឿងញៀន​មួយកញ្ចប់​តូច​មកជា​មួយ។​

    ឃើញ​បែប​នោះ​មន្ដ្រី​អនុរក្ស​បានធ្វើការ​ឃាត់ខ្លួន​ស្ដ្រី​ខាងលើ​រួម​ជាមួយ និង​វត្ថុតាង ហើយ​បាន​សហការ​ជាមួយនឹង​មន្ដ្រី​ប៉ុស្ដិ៍​ព្រៃវែង​ ដើម្បី​នាំខ្លួន​ស្ដ្រី​ខាងលើ​មក​សួរនាំ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​ខណ្ឌដង្កោ​ចាត់ការ​តាម​និតិ​វិធី​បន្ដ​៕

 

adverise with khmeread