បុរស​ម្នាក់​ទៅ​ពី​ភ្នំពេញ​មកលេង​បងប្អូន​នៅ​បន្ទាយមានជ័យ​គាំងបេះដូង​ស្លាប់​

    បន្ទាយមានជ័យ ៖ បុរស​ម្នាក់​ដេកស្លាប់​នៅលើ​គ្រែ​ឡើង​ចង់​រឹង​មិនដឹង​ស្លាប់​ពី​ថ្មើរ​ណា​ទើប​ក្រុមគ្រួសារ​ប្រទះឃើញ​នៅវេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី៨​ ខែធ្នូ ឆ្នាំ​២០១៦​ ម្សិលមិញ​នៅត្រង់ចំណុច ភូមិ​តា​ស្មាន់ ឃុំ​រលួស ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​

    លោក​វរៈសេនីយ៍​ត្រី ជ័យ សុ​កា មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ស្វាយចេក​បានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ ចាន់ សូ​នី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​៣ សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

    លោក​វរៈសេនីយ៍​ត្រី ជ័យ សុ​កា បន្តទៀតថា ជនរងគ្រោះ​មកលេង​ជាមួយ​បងប្អូន​ឈ្មោះ ​ផល សា​វី ភេទ​ស្រី អាយុ​៦១​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​តា​ស្មាន់ ឃុំ​រលួស ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​

    បើតាម​សម្ដី​ប្រពន្ធ​ជនរងគ្រោះ​និង​សាច់ញាតិ​បានឱ្យដឹងថា ជនរងគ្រោះ​មាន​ជំងឺលើស​ឈាម​ និង​​ជំងឺ​រាំ​រ៉ៃ​ផ្សេងៗ​ជាច្រើន​ទៀត​មើល​មិនជា​។​

    យោងតាម​ការត្រួតពិនិត្យ​របស់​គ្រូពេទ្យ ​និង​សមត្ថកិច្ច ​ជនរងគ្រោះ​ដេក​នៅលើ​គ្រែ​មាន​កម្ពស់​៨០​សងទីម៉ែត្រ​ប្រហែល​ធ្លាក់​ពីលើ​គ្រែ​ផ្កាប់​មុខដាច់​សរសៃឈាម​ទើប​បណ្ដាលឱ្យ​ស្លាប់​តែម្ដង​គ្មាន​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នោះទេ​ព្រោះ​សម្អាងថា​គ្មាន​ស្នាក​ស្នាម​នៅលើ​ដងខ្លួន​។​ សព​ត្រូវបានធ្វើ​ក្រុមគ្រួសារ​ចាត់ចែង​បុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​កើតហេតុ​ខាងលើ​តែម្តង​៕

Unnamed
adverise with khmeread
Loading ad ...