កាំភ្លើងធំចំហមាត់ស្ទើរធ្លាក់ដល់ដី ពេលឃើញប្រាក់ឈ្នួលដែល Alexis Sanchez និង Mesut Ozil ទាមទារក្នុងកុងត្រាថ្មី

    ​Alexis Sanchez និង Mesut Ozil កំពុង​ទាមទារ​កម្រៃ​ប្រាក់​ឈ្នួល​រហូតដល់​ទៅ ៣៨៤.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​នៅឯ​កាំភ្លើង​ធំ Arsenal​។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​នានា​ក្នុងប្រទេស​អង់គ្លេស​។​

​    ​តារា​ឆ្នើម​ទាំងពីរ​មាន​សពុល​ភាព​ស្នាក់​នៅត្រឹម​ពេល ១៨​ខែ​ទៀត​ប៉ុណ្ណោះ​នៅក្នុង​កុងត្រា​បច្ចុប្បន្ន​របស់​ពួកគេ ហើយ​បច្ចុប្បន្នកំពុង​ស្ថិតនៅក្នុង​កិច្ចចរចា ដែល​មិនទាន់​យល់ព្រម​នឹង​គ្នា​នៅឡើយ ហើយ​យោងតាម​កាសែត​អង់គ្លេស Daily Telegraph បាន​អះអាងថា កីឡាករ​ទាំងពីរ មិន​ចង់​ទទួលបាន​កម្រៃ​ប្រាក់​ឈ្នួល​តិចជាង​គ្នា​ទៅវិញទៅមក​នោះឡើយ​។​

​    ​ប៉ុន្តែ​បញ្ហា​ដ៏​ធំ​បំផុត​សម្រាប់ Arsenal គឺ​ក្លឹប​មួយ​នេះ ត្រូវបាន​គេ​រាយការណ៍​ថា ពួកគេ​មិនអាច​បង់​តាម​សំណើ​របស់​កីឡាករ​ទាំងពីរ​ដែលមាន​ចំនួន​ទឹកប្រាក់ ២០​លាន​ផោន​ក្នុង​មួយឆ្នាំ​បានឡើយ ដែល​ទំហំ​ទឹកប្រាក់ កាំភ្លើង​ធំ​ហ៊ាន​ចំណាយ​ខ្ពស់បំផុត​គឺ​ត្រឹមតែ ១៥​លាន​ផោន​ក្នុង​មួយឆ្នាំ​សម្រាប់​កីឡាករ​ក្នុង​ម្នាក់​ប៉ុណ្ណោះ​។​

​    ​ប្រភព​នានា​អះអាងថា ប្រសិនបើ Ozil បដិសេធ​ក្នុងការ​ចុះហត្ថលេខា​ទៅលើ​កិច្ចព្រមព្រៀង​ថ្មី Arsenal នឹងធ្វើ​ការពិចារណា​ទៅលើ​ការផ្តល់ជូន​ដ៏​ធំ​មួយចំនួន​សម្រាប់​ខ្សែបម្រើ​អន្តរជាតិ​អាល្លឺម៉ង់​រូបនេះ នាទី​ផ្សារ​រដូវក្តៅ​ក្រោយ​ទៀត​។​

​    ​ទន្ទឹមនឹង​នេះដែរ Sanchez បច្ចុប្បន្នកំពុង​ស្ថិតនៅ​ក្នុង​គោលដៅ​ដ៏​ពុះកញ្ជ្រោល​របស់​តោ​ខៀវ Chelsea ខណៈដែល​ក្រុម​កំពូល​តារា​លី​ក​កំពូល​អង់គ្លេស Premier League មួយ​នេះ​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​ស្ថានភាព​កុងត្រា​របស់​កីឡាករ​អន្តរជាតិ​ឈី​លី​រូបនេះ​៕

 

1
adverise with khmeread
ប្រភព៖ Metro
Loading ad ...