គ្រា​ដ៏​សែន​កម្សត់​! សុនខ​មក​មើល​ម្ចាស់​ខ្លួនឯង​ដេកពេទ្យ​ដង្ហើមចុងក្រោយ​

    ​នេះ​គឺជា​គ្រាមួយ​ដ៏​សែន​កម្សត់​បំផុត​រវាង​ម្ចាស់​និង​សុនខ ខណៈដែល​សុនខ​នេះ​បង្ហាញ​ភក្ដីភាព​របស់​វា​ដើម្បី​លា​ម្ចាស់​វា​ជា​លើកចុងក្រោយ ដែល​ជិត​ស្លាប់​នោះ​។​

​    ​កាលពី​ខែ​មុន​លោក Ryan Jessen វ័យ ៣៣ ឆ្នាំ មាន​ជំងឺ​ឈឺក្បាល​ប្រកាំង​មួយ ប៉ុន្ដែ​ពេល​លោក​ទៅ​មន្ទីរពេទ្យ​ដើម្បី​ថត​ខួរក្បាល​មើល​ក៏​ឃើញ​មាន​ឈាម​ហូរ​ក្នុង​ខួរក្បាល​ដែល​មិនអាច​ស្រោចស្រង់​បានឡើយ​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​។​

​    ​មនុស្ស​ជាទី​ស្រឡាញ់​ទាំងអស់​បានមក​ជុំគ្នា​នៅ​បន្ទប់​មន្ទីរពេទ្យ​របស់​គាត់​ដើម្បី​និយាយ​ពាក្យ​លា​ចុងក្រោយ​ទៅ​គាត់​កាលពី​ថ្ងៃទី ៣០ ខែវិច្ឆិកា ហើយ​បុគ្គលិក​មន្ទីរពេទ្យ​បានអនុញ្ញាត​សុនខ​ជាទី​ស្រឡាញ់​របស់គាត់ Mollie មក​លា​ជា​លើកចុងក្រោយ​ផងដែរ​។​

​    ​គ្រា​ដ៏​ក្ដុកក្ដួល​នេះ​ត្រូវបាន​ថត​ជា​វីដេអូ​និង​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក ធ្វើឱ្យ​អ្នក​បណ្ដាញ​សង្គម​មួយ​នេះ​មាន​អារម្មណ៍​ក្ដុកក្ដួល​ជាទីបំផុត​។​

​    ​នៅលើ​ផុស​មួយ​របស់​ប្អូន​របស់គាត់ Michelle Jessen បានសរសេរថា "​មន្ទីរពេទ្យ​បានធ្វើ​រឿង​ដ៏​ប្រពៃ​មួយ​សម្រាប់​យើង និង​អនុញ្ញាតឱ្យ​សុនខ​របស់​បងប្រុសរ​បស់​ខ្ញុំ​ចូល​ដើម្បី​លាគ្នា ដូច្នេះ​សុនខ​នោះបាន​ដឹងថា​ហេតុអ្វី​បានជា​ម្ចាស់​របស់​វា​មិន​បានមក​ផ្ទះ​ជាច្រើន​ថ្ងៃ​មកនេះ​"៕

ប្រភព៖ដេលីមែល

Untitled 1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់