adverise with khmeread G0summit reuben paul keynote address 620x412

ក្មេង​ឥណ្ឌា​ម្នាក់នេះ​ជាម​នុស្ស​មិនធម្មតា​ទេ​ក្លាយជា Hacker និង CEO តាំងពី​អាយុ​៩​ឆ្នាំ​

    ​Reuben Paul គឺជា​អ្នកជំនាញ​សន្តិសុខ​អ៊ី​ន​ធឺ​ណេ​ត​ដែល​រស់នៅ​ទីក្រុង Austin រដ្ឋ Texas និង​រៀន​ថ្នាក់​ទី​បី​ប៉ុណ្ណោះ​។ ក្មេង​ម្នាក់នេះ​គឺជា​នាយក​ប្រតិបត្តិ (CEO) ក្រុមហ៊ុន​ផ្ទាល់ខ្លួន​របស់គេ​ឈ្មោះថា Prudent Games ហើយ​ថ្មីៗ​នេះ​ទើបតែ​បាន​ចូលរួម​ក្នុងជំនួប​កំពូល Ground Zero Summit ក្នុងនាម​ជា "​អគ្គរដ្ឋទូត​ពិសេស​" ទៀតផង​។

​     ក្មេងប្រុស​នេះ​មាន​អាយុ ៩ ឆ្នាំ​និង​ក្មេង​ថ្នាក់​ទី ៩ ក៏ពិតមែន តែ​រូបគេ​បាន​ក្លាយជា Hacker ដែលមាន​សមត្ថភាព​ពេញលេញ អ្នកជំនាញ​សន្តិសុខ​អ៊ី​ន​ធឺ​ណេ​ត និង​ជា​អ្នកបង្កើត App រួចទៅហើយ​។ អ្វីដែល​រឹតតែ​អស្ចារ្យ​គឺថា​រូបគេ​គឺជា CEO របស់​ក្រុមហ៊ុន​របស់គាត់​ថែមទៀត​គឺ​ក្រុមហ៊ុន Prudent Games​។

​    ​កាលពី​ឆ្នាំ ២០១៤ នៅ​កិច្ចប្រជុំ​កំពូល Ground Zero Summit ក្មេងប្រុស​ដើមកំណើត​ឥណ្ឌា​រូបនេះ​បាន​ថ្លែង​សារសំខាន់ៗ​ជាច្រើន​នៅ​ទិវា​កុមារ​។ ហើយ​កាលពី​ឆ្នាំ ២០១៥ រូបគេ​បាន​ក្លាយជា​អ្នកចូលរួម​ក្មេង​បំផុត​របស់​ពិភពលោក​នៅក្នុង​សន្និសីទ​ស្តីពី Hacker​ដ៏​ធំ​បំផុត​មួយ​របស់​ពិភពលោក​។

​    ​Reuben Paul បាន​ចូលរួម​សន្និសីទ​ដែល​រៀបចំ​នៅ​សណ្ឋាគារ Ashok Hotel ក្នុង​ទីក្រុង New Delhi របស់​ឥណ្ឌា​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្នុងនាម​ជា "​អគ្គរដ្ឋទូត​ពិសេស​" ដើម្បី​ជំរុញ​ទឹកចិត្ត​ក្មេងៗ​ឱ្យខិត​ខំរៀន​សូត្រ​អំពី​សន្តិសុខ​អ៊ី​ន​ធឺ​ណេ​ត​។
​    ​ដោយ​យកសម្តី​វីរៈបុរស​ក្នុង​ចិត្ត​របស់ខ្លួន​មក​និយាយ​គឺ Spiderman ក្មេងប្រុស Reuben និយាយថា "​ជាមួយនឹង​ជំនាញ Hack ដ៏​អស្ចារ្យ អ្នកនឹង​មានអំណាច ហើយ​ជាមួយនឹង​អំណាច​គឺ​ត្រូវមាន​ទំនួល​ខុសត្រូវ​ខ្ពស់​អស្ចារ្យ​ផងដែរ​"​។

​    ​"​ជាមួយនឹង​ការរំលោភបំពាន​ទិន្នន័យ ការគំរាមកំហែង​តាម​អ៊ី​ន​ធឺ​ណេ​ត និង​ប្រភេទ​នៃ​ការវាយប្រហារ​ផ្សេងៗ ដែល​បាន​កើតឡើង​នៅលើ​អ៊ី​ន​ធឺ​ណេ​ត វា​ពិតជា​សំខាន់​ណាស់​សម្រាប់​យើង​ក្នុងការ​បង្រៀន​ក្មេងៗ និង​អប់រំ​ពួកគេ​អំពី​គ្រោះថ្នាក់ ដូច្នេះ​ពួកគេ​នឹង​អាច​ការពារ​ខ្លួន​បាន​"​។

​    ​ក្រុមហ៊ុន Prudent Games របស់ Reuben Paul ផលិត​ហ្គេម​ជាច្រើន ដែល​រួមបញ្ចូល​ការសប្បាយៗ​ជាមួយនឹង​មាតិកា​អប់រំ​។ ក្រៅពី​ការងារ​ជា CEO រូបគេ​ក៏​ចូលចិត្ត​ចំណាយពេល​ហាត់ប្រាណ ហែល​ទឹក និង​ហាត់​ក្បាច់គុន​កុង​ហ្វ៊ូ​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ ហ្វូ​សបៃ​

អ្នកនឹងចូលចិត្ត

មតិយោបល់