​ដឹង​មូល​ហេតុដែល​ធ្វើឱ្យ​ធ្លាក់​យន្តហោះ បណ្តាល​ឱ្យស្លាប់​សាច់ញាតិ​បីនាក់​របស់ Bin Laden

​    ​ការស៊ើបអង្កេត​មួយ​បាន​សន្ម​ត់​ថា មូល​ហេតុដែល​យន្តហោះ​ឯកជន​មួយគ្រឿង​ដែល​បាន​ដឹក​សមាជិកគ្រួសារ Osama bin Laden ហើយ​ធ្លាក់​នៅក្នុង​តំបន់ Surrey ប្រទេស​អង់គ្លេស​គឺ​ដោយសារ​វា​ធ្វើដំណើរ​លឿន​ពេក​។​

​    ​ម្តាយចុង​របស់ Bin Laden កូនស្រី​របស់គាត់ និង​ញាតិសណ្ដាន​ម្នាក់ទៀត​ត្រូវបាន​សម្លាប់​នៅក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​នៅពេល យន្តហោះ​ចុះចត​ឆ្ងាយ​ពី​ព្រលាន​កាលពី​ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៥​។​

​    ​យន្តហោះ​នោះបាន​បុក​នឹង​ជម្រាល​ដី​នៅ​ចុង​តារាង​យន្តហោះ បន្ទាប់មក​បាន​ហោះហើរ​ទៅក្នុង​អាកាស​ម្តងទៀត ហើយ​ក៏បាន​ចុះចត​នៅលើ​ឡាន​ចត​ចោល​មួយចំនួន​។​

​    ​ក្រុម​អ្នកស៊ើប​អង្កេត​ឧបទ្ទវ​ហេតុនេះ​បាន​សន្ម​ត់​ថា យន្តហោះ Phenom 300 របស់​អារ៉ាប់​ប៊ី​សា​អូឌីត​នេះ​បានធ្វើ​ដំណើរ​លឿន​ដល់​ទៅ ៤០ ភាគរយ​ដែល​លឿន​ជាង​ល្បឿន​ណែនាំ នៅពេល​វា​ធ្លា​ក់នៅ​ព្រលានយន្តហោះ Blackbushe Airport ក្បែរ​ទីក្រុង Reading​។​

​    ​ពួកគេ​បាន​និយាយថា ពី​ឡុ​ត​ក៏​ប្រហែល​មាន​បញ្ហា "​សតិអារម្មណ៍​តានតឹង​ខ្លាំង​" ពីសារ​ព្រមាន និង​ការណែនាំ ដែល​គាត់​កំពុង​ទទួលបាន​ពី​ព្រលានយន្តហោះ​។​

​    ​សាខា​ស៊ើបអង្កេត​គ្រោះថ្នាក់​អាកាស (AAIB) បាន​និយាយថា អ្នកដំណើរ​និង​ពី​ឡុ​ត​បាន​រួច​រស់​ជីវិត​នៅពេល​យន្តហោះ​បាន​ធ្លាក់ ប៉ុន្តែ​បាន​ស្លាប់​ដោយសារ​ភ្លើង​ឆេះ ដែល​បានចាប់ផ្តើម​បន្ទាប់ពី​ស្លាប​បាន​បាក់​ពី​តួ​យន្តហោះ​។​

​    ​អ្នក​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នោះ​មាន​ពី​ឡុ​ត​សញ្ជាតិ​ហ្ស៊​កដា​នី វ័យ ៥៨ ឆ្នាំឈ្មោះ Mazen Salim Alqasim​។ រីឯ​អ្នកដំណើរ​បីនាក់​ជា​សមាជិកគ្រួសារ Osama bin Laden ដែល​ក្នុងនោះ​មាន ម្តាយចុង​ឈ្មោះ Raja Bashir Hashem វ័យ ៧៥ ឆ្នាំ​, ប្អូនស្រី​ឈ្មោះ Sana bin Laden វ័យ ៥៣ ឆ្នាំ និង​ញាតិសន្តាន​ម្នាក់ទៀត​ឈ្មោះ Zouheir Anuar Hashem វ័យ ៥៦ ឆ្នាំ​។​

​    ​Bin Laden ដែល​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ឧបទ្ទវហេតុ​ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ ត្រូវបាន​ជឿថា មាន​បងប្អូន​ប្រុស​ស្រី និង​ម្តាយចុង​ច្រើនជាង ៥០ នាក់​។​

​    ​ឪពុក​របស់គាត់​គឺ Mohammed ធ្លាប់ជា​អ្នកជំនួញ​ដ៏​ជោគជ័យ​ម្នាក់​ដែល​បានធ្វើការ​នៅ​ឧស្សាហកម្ម​សំណង់​ដែល​ទទួលបាន​គម្រោង​សាងសង់​អគារ​ធំៗ​ជាច្រើន​នៅក្នុង​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត​។ គាត់​បាន​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ក្នុង​ឆ្នាំ ១៩៦៧​។​

​    ​រីឯ​គ្រួសារ bin Laden បាន​ឈប់​ទទួលស្គាល់ Osama ក្នុង​ឆ្នាំ ១៩៩៤ នៅពេល​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត​ដកហូត​សញ្ជាតិ​របស់គាត់​ព្រោះ​សកម្មភាព​បែប​ជន​សកម្មប្រយុទ្ធ​របស់​គាត់​៕

ប្រភព៖ បរទេស

1
adverise with khmeread
Loading ad ...