លេចឮថា Manchester United នឹងបញ្ចេញចោលកីឡាករ ៦ នាក់នៅទីផ្សារដោះដូរខែមករាខាងមុខនេះ

    ​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម Manchester United លោក Jose Mourinho កំពុង​ត្រៀមខ្លួន​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​មុខមាត់​ក្រុម​ថ្មី​ដ៏​ធំ​សម្បើម​នៅ​ខែ​ក្រោយនេះ​។​

​    ​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ ត្រៀម​ជម្រុញ​នូវ​មុខមាត់​ថ្មី​នៃ​ក្រុម​របស់គាត់ ពេលដែល​ទីផ្សារ​ដោះដូរ​ខែមករា​ខាងមុខ​នឹង​ឈាន​មកដល់ ខណៈដែល​តំបន់​ការពារ​របស់គាត់ ត្រូវបាន​គេ​ជឿជាក់ថា​គឺជា​អទិភាព​ចម្បង​គេ​នៅក្នុង​ការផ្លាស់ប្តូរ​មួយ​នេះ​។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​វេ​ប​សាយ Manchester Evening News ។​

​     កីឡាករ​មួយចំនួន​ដែល​ប្រឈមមុខ​ខ្លាំងជាងគេ​ក្នុងការ​ដើរចេញ​តាម​ទ្វារ​ទីផ្សារ​ខាងមុខ​រួមមាន Morgan Schneiderlin, Bastian Schweinsteiger និង Marouane Fellaini ។​

​    ​ឈ្មោះ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​រួមមាន Wayne Rooney និង Anthony Martial ក៏បាន​ក្លាយទៅជា​ប្រធានបទ​នៃ​ការរំពឹងទុក​ផ្ទេរចេញ​ផងដែរ ខណៈ​ប្រធាន​ក្រុម​បច្ចុប្បន្ន​របស់​ក្លឹប គឺ Rooney ត្រូវបាន​ផ្សាភ្ជាប់​ជាមួយនឹង​ការផ្ទេរ​ចេញទៅ​កាន់​អតីត​ក្លឹប​ចាស់​របស់ខ្លួន Everton និង​ប្រទេស​ចិន ឬ​សហរដ្ឋអាមេរិក ខណៈដែល​ខ្សែប្រយុទ្ធ​អន្តរជាតិ​បារាំង Martial ត្រូវបាន​គេ​រាយការណ៍​ថា នឹង​អាច​ចាកចេញ​ទៅកាន់ PSG ។​

​    ​Schweinsteiger ត្រូវ​បានដាក់​ទៅក្នុង​ការ​ភ្នាល់​ពី​ការចាកចេញ "​ដែល​នឹង​អាច​កើតឡើង​ខ្លាំងជាងគេ​" ពី​បិសាច​ក្រហម ទាំង​អចិន្ត្រៃយ៍ និង​ខ្ចី​ជើង ដែល​ហាងឆេង​ភ្នាល់​បាល់​ផ្តល់ជូន​គឺ ១/៧​។​

​    ​Memphis Depay ដែល​ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​ការផ្លាស់​ទៅ Everton ផងដែរ​ក្នុង​ហាងឆេង ១/២ ស្រដៀង​គ្នា​ទៅនឹង Schneiderlin ផងដែរ​។​

​    ​កីឡាករ​ចាស់ៗ​ដែល​បន្សល់​ពី​ការចុះហត្ថលេខា​ទិញ​ដទៃទៀត​របស់ Louis van Gaal ខ្សែការពារ Matteo Darmian គឺមាន​ហាងឆេង ៦/៤ ក្នុងការ​ចាកចេញ​ទៅកាន់ Inter Milan និង Juventus ដែល​ស្ថិតនៅ​ក្នុងប្រទេស​កំណើត​របស់គាត់ ដែល​ពួកគេ​បាន​និយាយថា​មាន​ចំណាប់អារម្មណ៍​ទៅលើ​តារាបាល់ទាត់​រូបនេះ​។​

​    ​ហាងឆេង ៨/១ ក្នុង​ខែមករា​សម្រាប់​ការចាកចេញ​របស់ Martial , Rooney និង Daley Blind គឺ​ដូចគ្នា​មិន​ប្រែប្រួល​ខណៈដែល​កាលពីពេល​ថ្មីៗ​នេះ​ពួកគេ​ទាំងបី​ត្រូវបាន​ដាក់ឱ្យ​អង្គុយ​នៅលើ​កៅអី​បម្រុង​ជារឿយៗ​។​
​    ​
​    ​កីឡាករ​ស្ថិតនៅក្នុង​បញ្ជី​កាត់ចេញ ដែល​មិន​ទំនង​នឹង​កើតឡើង ដែលជា​ដៃគូ​ខ្សែការពារ​កំពុង​មានប​ញ្ហា​របួស Luke Shaw និង Chris Smalling ត្រូវបាន​គេ​កំណត់​ហាងឆេង ១២/១ នៅក្នុង​ទីផ្សារ​ដោះដូរ​ខាងមុខនេះ​៕

1
adverise with khmeread
ប្រភព៖ Mirror
Loading ad ...