ជញ្ជាំង​បន​បុរាណ​តាំងពី​ឆ្នាំ ៧៩ នៃ​គ​.​ស​. របស់​អ៊ីតាលី​បង្ហាញ​សុទ្ធតែ​រូបភាព​ស្រើបស្រាល​

    ​ចម្លាក់​លើ​ជញ្ជាំង​នៅក្នុង​ផ្ទះបន​ប្រវត្តិសាស្ត្រ​នៅ​ទីក្រុង​បុរាណ Pompeii ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​អង្គការ​យូណេស្កូ បាន​លាតត្រដាង​អំពី​សកម្មភាព​ចំណង់​ផ្លូវភេទ​របស់​ជនជាតិ​អ៊ីតាលី​សម័យបុរាណ​។​

​    ​ផ្ទះបន Lupanar of Pompeii ត្រូវបាន​តុបតែង​ជាមួយ​ច​ម្លា​ប់​លើ​ជញ្ជាំង​អាយុកាល​រាប់​សតវត្សរ៍​ដោយ​បង្ហាញ​សកម្មភាព​រួមភេទ​។​

​    ​ផ្ទះបន​នេះ​ធ្លាប់ជា​កន្លែង​កម្សាន្ត​សម្រាប់​ពួកពាណិជ្ជករ​សម្បូរ​ទ្រព្យសម្បត្តិ​និង​អ្នកនយោបាយ​មុននឹង​រាជធានី​របស់​ពួក​រ៉ូ​ម៉ាំង​ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយសារ​ប​ន្ទុះ​ភ្នំភ្លើង​ក្នុង​ឆ្នាំ ៧៩ នៃ​គ​.​ស​.​។​

​    ​ក្រុម​អ្នកស្រាវជ្រាវ​ជឿថា រូបចម្លាក់​ស្រើបស្រាល​ដោយ​បង្ហាញ​ពី​ការ​រួមភេទ​ជា​ក្រុម និង​សកម្មភាព​ផ្សេងទៀត​ប្រហែល​ចង់បង្ហាញ​ពី​សេវាកម្ម​ដែល​ផ្តល់ជូន​ដោយ​ពួក​ពេស្យា​។​

​    ​ផ្ទះបន Lupanar of Pompeii ធ្លាប់ជា​តំបន់​ដ៏​សំខាន់​នៃ​សង្កាត់​ភ្លើង​ក្រហម​នៃ​ទីក្រុង​ដែល​រលំរលាយ​នេះ​។​។ ផ្ទះបន​រ៉ូ​ម៉ាំង​បុរាណ​នេះ​ត្រូវបាន​រកឃើញ​នៅក្នុង​សតវត្សរ៍​ទី ១៩​។​

​    ​យ៉ាងណាក្តី ទីតាំង​នេះ​ត្រូវបាន​បិទ​ចាប់តាំងពី​ពេលនោះ​មក ប៉ុន្តែ​បាន​បើក​ជូន​សាធារណជន​ក្នុង​ខែតុលា ឆ្នាំ ២០០៦​។ ភ្ញៀវទេសចរ​ជុំវិញ​ពិភពលោក​តែង​មក​ទស្សនា​ទីនេះ​ជា​ញឹកញាប់​។​

​    ​ទោះយ៉ាងណា ពេស្យា​កម្ម​នៅផ្ទះ​បន​នេះ​មិនមែន​មានតែ​នារី​ប៉ុណ្ណោះ​ទេ​។ បុរសៗ ជាពិសេស​អតីត​ទាសករ​ក្មេងៗ​បាន​លក់ខ្លួន​របស់​ពួកគេ​នៅ​ទីនោះ ទៅឱ្យ​បុរស​និង​នារី​ដែល​ចង់​សប្បាយ​។​

​    ​ជីវិត​ស្រើបស្រាល​របស់​ពួក​ពេស្យា​ទាំងនេះ​ត្រូវបាន​បង្ហាញ​ដោយ​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Western University គឺ​អ្នកស្រី Kelly Olson៕

 

Untitled 1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...