បើក​ម៉ូតូ​បុក​រថយន្ត​ស្លាប់​ ២ ​នាក់​, ​របួសធ្ងន់​ម្នា​ក់នៅ​កៀនស្វាយ​

    កណ្តាល ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​បណ្ដាលឱ្យ​មនុស្ស​ចំនួន​២​នាក់ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង រីឯ​ម្នាក់ទៀត រងរបួស​ធ្ងន់ គ្រា​ដែល​ពួកគេ​បាន​ជិះ​ម៉ូតូឌុប​គ្នា បើក​ទៅបុក​រថយន្ត​ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​ ៣៧.៣៨ ស្ថិត​ក្នុងភូមិ​ព្រែក​តាកែវ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

    លោក ព្រុំ សំណាង អធិការរង​ប៉ូលិស​ស្រុក​កៀនស្វាយ បានឱ្យដឹងថា ជនរងគ្រោះ​ទាំង​៣​នាក់​ខាងលើ បាន​បើក​ម៉ូតូ​១​គ្រឿង ម៉ា​កលេត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CW-8392 ចេញពី​ភ្នំពេញ​ធ្វើដំណើរ​ឆ្ពោះទៅ​ស្រុកកំណើត​។​

    លុះដល់​ចំណុចកើតហេតុ បាន​បុក​ជាមួយ​រថយន្ត​១​គ្រឿង ម៉ាក​លុ​ច​ស៊ី​ស ទិសដៅ​ច្រាស់​គ្នា ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឱ្យអ្នកជិះ​២​នាក់ ស្លាប់​ភ្លាមៗ នៅនឹងកន្លែង និង​ម្នាក់ទៀត របួសធ្ងន់​។​

    លោក​បន្តថា ជនរងគ្រោះ ទី​១-​ឈ្មោះ តក់ ភ័​ត្រា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅក្នុង​ភូមិ​ពញា​លៀង ឃុំ​អង្គររាជ ស្រុក​ព្រះស្តេច ខេត្ត​ព្រែ​វែង (​រងរបួស​ធ្ងន់​) ទី​២-​ឈ្មោះ នុត អាយុ​១៨​ឆ្នាំ (​ស្លាប់​) និង​ទី​៣.​ឈ្មោះ សៅ ដាវី ហៅ​ឈុ​យ ភេទ​ប្រុស អាយុ​១​ឆ្នាំ (​ស្លាប់​) រស់នៅ​ខេត្តព្រៃវែង​ជាមួយគ្នា​។ ចំណែក​ម្ចាស់​រថយន្ត បើក​គេចខ្លួនបាត់​ភ្លាមៗ​។​

    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ ចុះទៅ​ធ្វើការ​វាស់វែង និង​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទី​ពេទ្យ រីឯ​សព​ក៏បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រ​ប្រពៃណី​៕

Unnamed %281%29
adverise with khmeread
Loading ad ...