ប៉ូលិស​ខណ្ឌមានជ័យ​ឃាត់​បុរស​ម្នាក់​ជួញដូរ​សារធាតុ​ញៀន​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌមានជ័យ បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ចាក់​អ​ង្រៃ​ក្រោម និងកម្លាំង​សាលាសង្កាត់​ចាក់អង្រែ​ក្រោម បាន​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​នៅ​ចំណុច​ផ្ទះ​លេខ​១៧​អឺ​០ ផ្លូវលំ ក្រុមទី​២៩ ភូមិព្រែក​តា​ឡុង​៣ សង្កាត់ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​កាលពី​ថ្ងៃទី​០៩ ​ធ្នូ ​២០១៦ វេលា​ម៉ោង​២ ​និង​០៥​នាទី រសៀល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ជា​ម្ចាស់ផ្ទះ​ឈ្មោះ សំ ស៊ី​នឿន ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១៧​អឺ​០ ផ្លូវលំ ក្រុមទី​២៩ ភូមិព្រែក​តា​ឡុង​៣ សង្កា​ត់ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន   ខណៈពេលដែល​ជនសង្ស័យ​កំពុង​លក់​ថ្នាំញៀន​នៅក្នុង​ផ្ទះ។​

    ប៉ូលិស​បាន​ដកហូត​វត្ថុតាង​មាន ក្រាម​ព​ណ៌ស​ថ្លា​សរុប​ចំនួន​១៣​កញ្ចប់​ថង់​តូច, ទូរស័ព្ទដៃ​ចាស់​០១​គ្រឿង, ពិល​តូច ០១ និង ស្បែកជើង​ប៊ូ ពណ៌​ខ្មៅ ០១​គូ។ បច្ចុប្បន្ន​ជនសង្ស័យ សំ ស៊ី​នឿន ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌ​ដើម្បី​កសាង​សំណុំរឿង៕

Untitled 1
adverise with khmeread
Loading ad ...