ប៉ូលិស​ខេត្ត​ប៉ៃលិន​ឃាត់​ស្ត្រី​ ៦​ នាក់​ជំនាញ​ខាង​លេងបៀរ​

    ប៉ៃលិន ៖ ក្រោម​ការដឹកនាំ​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​, កម្លាំង​ប៉ូលិស​ចម្រុះ​ចុះ​ធ្វើការ​បង្ក្រាប​ករណី​លេងល្បែង​ស៊ីសង​ចំនួន​មួយកន្លែង​ដោយ​ធ្វើការ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៦​ ​នាក់ (​ស្រី ០៦​ នាក់​) នៅ​ចំណុច​ខាងក្រោយ​បេនឡាន​ថ្មី ស្ថិតក្នុង​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុង​-​ខេត្ត​ប៉ៃលិន​កាលពី​វេលា​ម៉ោង ៣​ល្ងាច ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៦ នេះ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ទាំងនោះ​រួមមាន​៖ ១-ឈ្មោះ សំ សុគន្ធា​រី ភេទ​ស្រី អាយុ ៣០​ ឆ្នាំ​, ២-ឈ្មោះ សុខ សុវណ្ណ ភេទ​ស្រី អាយុ ៤០ ​ឆ្នាំ​, ៣-ឈ្មោះ គឹម រិទ្ធី ភេទ​ស្រី អាយុ ៣៣ ​ឆ្នាំ​, ៤-ឈ្មោះ ចាន់ ទឹក ភេទ​ស្រី អាយុ ៤៨ ​ឆ្នាំ​, ៥-ឈ្មោះ ចាន់ នឿន ភេទ​ស្រី អាយុ ៥៧​ឆ្នាំ​និង​៦-ឈ្មោះ នន សា​ម៉េ​ត ភេទ​ស្រី អាយុ ៥១​ ឆ្នាំ។​

    បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​ចាត់ការ​តាម​និតិ​វិធី​៕


 

Unnamed %282%29 adverise with khmeread

មតិយោបល់