ចាប់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​ប៉ុនប៉ង​ប្លន់​

    កណ្តាល ៖ ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​ប្រទាល ស្រុក​ស្អាង​បាន​ចាប់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​កាលពី​ថ្ងៃទី​០៩​ ធ្នូ​ ២០១៦ វេលា​ម៉ោង​១២​ និង​១៥​នាទី នៅចំណុច ភូមិ​ចុង​កោះគរ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​ប្រទាល បានធ្វើការ​ឃាត់ខ្លួន​ឈ្មោះ លឹម ប៊ុនលី ហៅ​បាវ​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅៗ ភូមិ ចុង​កោះគរ​ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្ដាល​។​

    ការចាប់ខ្លួន​យោងតាម​ដីកា​លេខ ៥៤៨​ដ​ចខ​ចុះ​ថ្ងៃទី​១៨.០៩.២០១២​ របស់លោក អិន វ៉ានវិបុល​ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកណ្ដាល ពីបទ ប៉ុនប៉ង​ប្លន់​ កើតហេតុ​កាលពី​ថ្ងៃទី​៣០.១២.២០០៩ នៅ​ចំណុច ភូមិ​បា​រ៉ែ​ន​លើ ​ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង​ ខេត្តកណ្តាល​។​

    ករណីនេះ សមត្ថកិច្ច បញ្ជូនមក​អធិការដ្ឋាន​ស្រុក​ស្អាង ​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

Unnamed %283%29 adverise with khmeread

មតិយោបល់