1

សង្គ្រោះ​សក់​ជ្រុះ​ឬ​ក្បាលទំពែក និង​ជួយ​បណ្តុះ​សក់​ឡើងវិញ​ដោយ​ប្រើ​គ្រឿងផ្សំ​តែមួយ​ប៉ុណ្ណោះ​!

​    ​ការ​ជ្រុះ​សក់​គឺជា​បញ្ហា​ចំពោះ​មនុស្ស​ទាំង​ពីរភេទ​។ ទោះ​បុរស​មិនដែល​សារភាព តែ​ការ​ជ្រុះ​សក់​ក៏​ជា​រឿង​អាម៉ាស​មួយ​សម្រាប់​ពួកគេ​ផងដែរ​។ ផលិតផល​ឬ​ប្រេង​សម្រាប់​សក់​ជ្រុះ​ទិញ​ពី​ឱសថស្ថាន​ភាគច្រើន​មិនអាច​ជួយ​អ្វី​បានទេ និង​ផ្ទុក​ជាតិគីមី​ថែមទៀត​។ ដូចនេះ ការប្រើប្រាស់​ឱសថ​ធម្មជាតិ​សម្រាប់​បញ្ហា​នេះ​គឺជា​ជម្រើស​ល្អ​បំផុត​។

​    ​ឱសថ​ដ៏​មាន​ប្រយោជន៍​នោះ​គឺ​អំបិល​។ អំបិល​អាចបង្កើត​សក់​ឡើងវិញ ជម្រុះ​ចេញ​នូវ​ផលិតផល​គីមី និង​ធ្វើឱ្យ​ចរន្តឈាម​ហូរ​បាន​ស្រួល​ក្នុង​ស្បែកក្បាល​។ តែ​អំបិល​សមុទ្រ​មាន​អត្ថប្រយោជន៍​និង​ប្រសិទ្ធភាព​ជាង​។

​    ​របៀប​ព្យាបាល​សក់​ជ្រុះ​ឬ​ទំពែក​៖

​    ​ដំបូង កក់សក់​ឱ្យ​ស្អាត​រួច​ទុកឱ្យ​ស្ងួត​។ បន្ទាប់ពី​ជូត​សក់​ជាមួយនឹង​កន្សែងពោះគោ​រួច​យក​អំបិល​មួយចំនួន​មក​លាប​លើ​ស្បែកក្បាល​។ ម៉ាស្សា​ថ្នមៗ​រយៈពេល ១៥ នាទី រួច​លាង​សម្អាត​ទឹក​ចេញ​ម្តងទៀត​។

​    ​អំបិល​សមុទ្រ​គឺជា​ឱសថ​អស្ចារ្យ​បំផុត​សម្រាប់​ព្យាបាល​សក់​ជ្រុះ​។ ដោយសារ​លក្ខណៈសម្បត្តិ​ផ្នែក​វេជ្ជសាស្ត្រ​របស់​វា អំបិល​សមុទ្រ​មានការ​ពេញនិយម​ប្រើ​រាប់​សម័យកាល​មកហើយ​។ អំបិល​សមុទ្រ​មាន​សារធាតុចិញ្ចឹម​សំខាន់ៗ​ចំនួន ៨២ និង​សម្បូរ​ទៅដោយ​សារធាតុ​រ៉ែ ដែល​ល្អ​សម្រាប់​ស្បែក ដូចជា​សូ​ដ្យូ​ម ប៉ូ​តា​ស្យូ​ម កាល់ស្យូម ម៉ាញ៉េ​ស្យូ​ម ប្រូ​មី​ដ ក្ល​រីដ ដែក ស្ពាន់ធ័រ និង​ស័ង្កសី​។ អំបិល​សមុទ្រ​ផ្តល់​សំណើម​ដល់​សក់ ធ្វើឱ្យ​សក់រស់​ឡើងវិញ និង បណ្តុះ​សរសៃសក់​ឱ្យ​ដុះ​ឡើងវិញ​។

​    ​ដើម្បី​បំបាត់​រឿង​ជ្រុះ​សក់​អ្នក​ត្រូវ​ព្យាបាល​តាមរបៀប​នេះ​ពីរដង​ក្នុង​មួយ​សប្តាហ៍​សម្រាប់​រយៈពេល ២ ខែ​។ លទ្ធផល​នឹងធ្វើ​ឱ្យ​អ្នក​ភ្ញាក់ផ្អើល​។

​    ​សក់​របស់​អ្នកនឹង​ឡើង​ក្រាស់​ជាង​មុន ហើយនឹង​ដុះ​សាជាថ្មី​ម្តងទៀត​។ លើសពីនេះ​ទៀត សក់​របស់​អ្នកនឹង​កាន់តែ​រលើបរលោង ខណៈ​បញ្ហា​អង្គែ​ស្បែកក្បាល​នឹង​ត្រូវបាន​ដោះស្រាយ​ផងដែរ​៕

ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់