ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​ចំនួន​ ០១ ​គ្រាប់ នៅក្នុង​ចម្ការ​ស្អំ​

    កណ្តាល ៖ ក្រោយ​ទទួលបាន​ការរាយការណ៍​ពី​ប្រជាពលរដ្ឋ​ល្អ​ម្នាក់​ឈ្មោះ​ ប៉ោក ​ជាវ​ ភេទ​ប្រុស ​អាយុ​៥៦​ឆ្នាំ​ បាន​ទូរស័ព្ទ​រាយការណ៍​នៅ គាត់​បាន​ប្រទះឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន ​០១​ គ្រាប់ ​(​មិន​ស្គាល់​ម៉ាក​) កើតហេតុ​នៅ​ថ្ងៃទី​០៩​ ធ្នូ ​២០១៦​ វេលា​ម៉ោង​០៩​ និង​៣០​នាទី​នៅ​ចំណុច​ភូមិ​លេខ​១ ​ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ​ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា មាន​គ្រាប់​អាវុធយុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​ ០១​ គ្រាប់​នៅ​កប់​ក្នុង​ដីចម្ការ​ស្អំ​របស់ខ្លួន​។ ពេលនោះ​កម្លាំង​ប៉ូលិស​ប៉ុស្ដិ៍​បាន​ចុះទៅ​ដល់ទី​កន្លែង​នោះ​ភ្លាម និង​បាន​យក​គ្រាប់​មិនទាន់​ផ្ទុះ​ចំនួន ​០១​ គ្រាប់​នេះ​ចេញមក​ ដើម្បី​រក្សាទុក​នៅ​ទី​ដែលមាន​សុវត្ថិភាព​រួចរាល់​ហើយ៕​

Unnamed
adverise with khmeread
Loading ad ...