៤​ រឿង​កើតឡើង​នៅលើ​ទឹកដី​ខេត្ត​ឧ​ត្ត​រ​មានជ័យ!​ ជិះម៉ូតូបុកមនុស្សចាស់, ជិះត្រា​ក់ទ​រ័ជាន់​មីនតោន​, ​អាជ្ញាធរ​ថៃ​បា​នប​ញ្ជូ​នខ្មែរ ឆ្លងដែន​កាប់​ឈើ, និងបង្ក្រាប​ករណីគ្រឿងញៀន

    ឧ​ត្ត​រ​មានជ័យ ៖ ថ្ងៃនេះ​មានរឿង​ហេតុ ​៤ ​ករណី​កើតឡើង​គឺ ១-​ម៉ូតូ​បើក​បុក​អ្នកដើរ​របួស​ទាំង​២​នាក់, ២-​អា​ត្រាក់​កិន​ចំ​មីនតោន​ផ្ទុះ​របួស​បុរស​ម្នាក់, ៣-​ថៃ​ប្រគល់​ក្មេងប្រុស​២​នាក់​ចូល​កាប់​ឈើ​ក្រញូង​ក្នុង​ដី​គេ​ និង​៤-​ចាប់​មនុស្ស​៤​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន។​

    ករណី​ទី​១-​ថ្ងៃទី​៩ ​ធ្នូ​ ២០១៦​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ និង​ថ្មើរជើង នៅលើ​ផ្លូវជាតិ​លេខ​៦៨ ភូមិ​ឈើ​ក្រម សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បណ្តាលឱ្យ​របួសធ្ងន់​មនុស្ស ០២ នាក់ ស្រីម្នាក់។​

    ប៉ូលិស​និយាយថា ​អ្នកបើក​ម៉ូតូ​ឈ្មោះ ឃឹម សុភាព ភេទ​ប្រុស អាយុ​៣២ឆ្នាំ នៅ​ភូមិ​ចំការ​សំរោង​ពីរ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង (​របួសធ្ងន់​) មិន​ពាក់មួក​សុវត្ថិភាព​បាន​បើក​ម៉ូតូ​បុក​អ្នក​ថ្មើរជើង​ឈ្មោះ ស្រិត វៀន ភេទ​ស្រី អាយុ ៧៨ ឆ្នាំ នៅ​ភូមិ​កើតហេតុ​ខាងលើ របួសធ្ងន់​។​

    ករណី​ទី​២-​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង​២​ និង​៣៥ នាទី​រសៀល​មាន​ករណី​គ្រោះថ្នាក់ ដោយ​អាវុធជាតិផ្ទុះ មួយ​កើតឡើង​នៅ​ចំណុច​ត្រពាំង​ល្បើក ស្ថិតក្នុង​ភូមិ​រំចេក​ខាងលិច ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ដោយ​ត្រា​ក់ទ​រ័គា​ស់​ដំឡូង​មី ជាន់​មីនតោន​ផ្ទុះឡើង​។​

    ប៉ូលិស​និយាយថា អ្នកបើកបរ ឈ្មោះ ជួន ជឿន ភេទ​ប្រុស អាយុ៥៣ឆ្នាំ រស់នៅ​ភូមិ​អូរ​គគី​លើ ឃុំ​លំ​ទង ស្រុក​អន្លង់វែង រងរបួស​កំភួនជើង​ទាំងសងខាង​ស្រាល និង ត្រាក់​ទ​រ័​ខូចខាត ដាច់​កង់​មុខខាងស្ដាំ បែក​អា​គុ​យ និង​មាន​ស្នាម​អំបែង​ត្រូវ​ជាច្រើន​កន្លែង​លើ​តួ​​ត្រាក់​ទ័រ។​

    ករណី​ទី​៣-​ថ្ងៃទី​៨​ ធ្នូ​ ២០១៦​ ម៉ោង​៥​ និង​១០​នាទី​ល្ងាច​អាជ្ញាធរ​ថៃ​បា​នប​ញ្ជូ​ន​ពលរដ្ឋ​ខ្មែរ​វ័យក្មេង​ចំនួន​២​នាក់ មក​តាម​ច្រក​អន្តរជាតិ​ជាំ​មាន​. ឈ្មោះ​ ចក់ វណ្ណា ភេទ​ប្រុស​ អាយុ​១១​ឆ្នាំ​​ និង​២-​ឈ្មោះ ​គុយ ភក្តី ភេទ​ប្រុស អាយុ​១៣​ឆ្នាំ​​ នាក់​ទាំងពី​ររស់នៅ​ភូមិ​អូរ​ស្វាយ​ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

    ចាប់ខ្លួន ពីបទ​ឆ្លងដែន​កាប់​ឈើ​ក្រញូង​ក្នុង​ទឹកដី ថៃ ចូល​តាម​ច្រក​អូរ​ស្វាយ ជាប់គុក​នៅ​ខេត្ត​អូរ​ប៊ូ​ន ប្រទេស​ថៃ។​

    ករណី​ទី​៤-​ថ្ងៃទី​៩​ ធ្នូ ​២០១៦ ​កម្លាំង​ជំនាញ​ស្រុក​ត្រពាំង​ប្រាសាទ ចុះបង្ក្រាប​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​នៅ​ភូមិ​ទួល​តាសេក ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ឃាត់ខ្លួន​បាន​ចំនួន ៤​នាក់ និង​ថ្នាំ ១​កញ្ចប់​តូច ម៉ូតូ ៣​គ្រឿង។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ ​អាត នេ​ត ហៅ ដា ភេទ​ស្រី​ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ ទួល​តាសេក ឃុំ​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ, ២- ឈ្មោះ លី វើ​យ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​រស់នៅ​ភូមិ ស្រះ​ជ្រៃ ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ, ៣- ឈ្មោះ​សុខ ចាន់ ធូ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ ​រស់នៅ​ភូមិ​ទួល​តាសេក ឃុំ​ត្រពាំង​ប្រាសាទ​ និង​៤- ឈ្មោះ លី មី មី ភេទ​ស្រី​ អាយុ​១៧ឆ្នាំ​ ​រស់នៅ​ភូមិ​ចុង​កៅស៊ូ ឃុំ​ស្ល្រ​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប៕

Unnamed %281%29 adverise with khmeread