samsung-banner
adverise with khmeread

បើ​ស្រវឹង​សូមកុំ​បើកបរ! ​ស្រវឹង​ត្រាង​បើក​ម៉ូតូ​ដួល​ខ្លួនឯង​របួសធ្ងន់​

15417702 1208066002613606 855353247 o

    កោះកុង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅ​ល្ងាច​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង១៧​នៅលើ​ដងផ្លូវ​ជាតិ​លេខ ៤៨ A ចន្លោះ​គីឡូម៉ែត្រ​លេខ ៨៩-៩០ ស្ថិត​ក្នុងភូមិ​ត្រពាំ​ង​រូង ឃុំ​ត្រពាំងរូង ស្រុក​-​ខេត្តកោះកុង ដោយ​បុរស​ម្នាក់ ជិះ​ម៉ូតូ​ដួល​ដោយ​ខ្លួនឯង​ដែល​បើកបរ​ក្នុងស្ថានភាព​ស្រវឹង។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​ម៉ូតូ​ម៉ាក គុប​ជ្រុង ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ជនរងគ្រោះ ឈ្មោះ ឡាំ ពៅ ភេទ​ប្រុស អាយុ៥៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ រងរបួស​ធ្ងន់។​

    ករណីនេះ កម្លាំង​ប៉ូលិស​បាន​ជួយ​នាំ​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក ដោយឡែក​សម្ភារៈ ម៉ូតូ បានប្រគល់​ជូនទៅ​គ្រួសារ​ជនរងគ្រោះ​វិញ៕

adverise with khmeread

មតិយោបល់