samsung-banner
adverise with khmeread

ឃាត់​បុរស​ម្នាក់​ពាក់ព័ន្ធ​ជាមួយ​ករណី​ឆបោក​ប្រាក់ ចំនួន ​១៤.០០០ ដុល្លារ​

15409955 1208072145946325 1297974471 o

    បាត់ដំបង ៖ កម្លាំង​អាវុធហត្ថ​ខេត្តបាត់ដំបង​បាន​ឃាត់​ជនសង្ស័យ​ម្នាក់ ឈ្មោះ យូ ឈឿ​ម ហៅ ឈឿ​ម ភេទ​ប្រុស អាយុ​៤២ឆ្នាំ មុខរបរ លក់ដូរ រស់នៅ​ផ្ទះជួល ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​ ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី ឆបោក​ប្រាក់​ចំនួន ១៤.០០០ ​ដុល្លារ​។​

    លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ោ វណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង បានឱ្យដឹងថា​រហូតមក​ដល់​ល្ងាច​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៦​នេះ ជនសង្ស័យ កំពុងស្ថិត​នៅក្រោម​ការ​សួរនាំ​នៅ​ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង នៅឡើយ​។​

    លោក ឧ​ត្ត​ម​សេនីយ៍​ត្រី បាន​បន្តថា ការឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ គឺធ្វើឡើង​នៅវេលា​ម៉ោង​១៦ និង​៥០​នាទី ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច ផ្ទះជួល ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

    លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បាន​បន្តថា ការឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ គឺធ្វើឡើង​ទៅតាម​ពាក្យបណ្តឹង របស់​ជនរងគ្រោះ​ឈ្មោះ ទ្រី ស៊ី​អន ភេទ​ប្រុស អាយុ​៣០ឆ្នាំ មុខរបរ លក់ដូរ រស់នៅ​ភូមិ​០៥ ឃុំ​រកា​ខ្នោ ស្រុក​ក្រូចឆ្មារ ខេត្តកំពង់ចាម ដែល​បាន​ចោទប្រកាន់​ទៅលើ​ជនសង្ស័យ​ខាងលើ​ថា ​បាន យកលុយ​ភាគហ៊ុន​ចំនួន ១៤.០០០ ដុល្លា (មួយម៉ឺ​ន​បួន​ពាន់​ដុល្លា) ថ្លៃ​លក់​ទិញ​ឡាន​របស់​ជនរងគ្រោះ ទៅ​ស៊ីចាយ​អស់​។​

    បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង កំពុង​សាកសួរ​បន្ត ដើម្បី​កសាង​សំណុំរឿង ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់