រើស​បាន​គ្រាប់​យកទៅ​បោក​លេង​ក្នុងព្រៃ​កៅស៊ូ​ផ្ទុះ​ស្លាប់​បង​របួស​ប្អូន​

    ក្រចេះ ៖ ក្មេងប្រុស​ជា​បង​អាយុ​១២​ឆ្នាំបាន​ស្លាប់ ចំណែកឯ​ក្មេងស្រី​ជា​ប្អូន​បាន​រងរបួស​លើ​រា​ង្គ​កាយ ក្រោយ​ពួកគេ​ទាំងពីរ​នាក់ បាន​រើស​បាន​គ្រាប់​មិនទាន់​ផ្ទុះ​មួយ​គ្រាប់ និង​បាននាំគ្នា​យកទៅ​បោក​លេង​ក្នុងព្រៃ​កៅស៊ូ​បណ្តាល​ឱ្យ​ផ្ទុះ​ស្លាប់​។​

    លោក​វរសេនីយ៍ទោ ចាន់ សុ​គីម​​ អធិការ​ប៉ូលិស​ស្រុក​ស្នួល បាន​ឱ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃទី​៨ ខែធ្នូ ២០១៦ ​ពួកគេ​ទាំងពីរ​នាក់​បង ប្អូន​បាន​រើស​បាន​គ្រាប់​មិនទាន់​ផ្ទុះ មិន​ស្គាល់​ប្រភេទ​មួយគ្រា​ប់ និង​បាន​យកទៅ​បោក​លេង​ក្នុងព្រៃ​ចម្ការកៅស៊ូ ក្នុងភូមិ​ថ្ពង ឃុំ​ស្នួល ស្រុក​ស្នួល។​

    លោក​អធិការ​បាន​សន្និដ្ឋានថា​គ្រាប់​មួយ​នេះ​ជា​គ្រាប់​យុ​ទ្ឋ​ភណ្ឌ​ដែល​សល់​ពី​សម័យ​សង្គ្រាម​។​ ដូចជា​ឧប្បត្តិ​ហេតុដែល​កើតមាន​នេះ លោកស្នងការ​លន់ សុផាត បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ត្រូវ​ចូល​រួមការ​ផ្តល់ព័ត៌មាន​បន្ទាន់​មក​អាជ្ញាធរ​មូលដ្ឋាន​នៅ​រាល់​ការប្រទះឃើញ​គ្រាប់​យុ​ទ្ឋ​ភណ្ឌ​មិនទាន់​ផ្ទុះ​៕

adverise with khmeread