មិនខ្ចីរៀងចាល! ធ្លាប់ជាប់គុក ២ ដងដោយសារគ្រឿងញៀន ចេញពីគុកប្រើកូនចៅជួញដូរទៀត

    កណ្តាល ៖  ជនសង្ស័យ​៥​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ វេលា​ម៉ោង១៤ និង៣០នាទី​នៅ​ចំណុច ក្នុង​បរិវេណ​វត្ត​ពោធិ៍​រាម្មា ភូមិ​ប្រ​ធាតុ ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ចំនួន ០៥ នាក់​គឺ​៖​ 

    ១.ឈ្មោះ ថូ ភារ​ម្យ (​ហៅ ព្រំ​) ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ ភូមិ​ក្បាល​កោះទៀវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ មិន​ពិតប្រាកដ (​ឃាត់ខ្លួន​)។
    ២.ឈ្មោះ ឡេង ឡឹង ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ ភូមិ​ក្បាល​កោះទៀវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ កម្មករ (​ឃាត់ខ្លួន​)។
    ៣.ឈ្មោះ អ៊ុំ សំណាង ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ ភូមិ​ក្បាល​កោះទៀវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ កម្មករ (​ឃាត់ខ្លួន​)។
    ៤.​ឈ្មោះ លាភ សុផល ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ ភូមិ​កោះទៀវ​(​ក​) ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ មិន​ពិតប្រាកដ (​ឃាត់ខ្លួន​)។
    ៥.ឈ្មោះ ផាន ភ័​ណ្ឌ ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ ភូមិ​ព្រែក​សែម ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ កម្មករ (​ឃាត់ខ្លួន​)។​

    វត្ថុតាង​ដកហូតយក៖១.គ្រឿងញៀន (​ម៉ា​ទឹកកក​) ចំនួន ១០៦ កញ្ចប់ (០៩ កញ្ចប់​ធំ​),​ ២.​ទូរស័ព្ទ​ចល័ត​ចំនួន ០៣ គ្រឿង, ៣.​ប្រាក់រៀល​ចំនួន ១៨៧.០០០៛ (​មួយរយប៉ែ​ត​សិប​ប្រាំ​ពីរពាន់​) និង​ប្រា​ក់ដុង​វៀតណាម​ចំនួន ៣៨០.០០០ DVN (​បី​រយ​ប៉ែត​សិប​ពាន់​ដុង​), ៤.​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​លក់​មួយចំនួន, ៥.ម៉ូតូ ០២ គ្រឿង HONDA DREAM C125 ពណ៌ខ្មៅ សេរី​ឆ្នាំ ២០១៦ គ្មាន​ស្លាក​លេខ និង HONDA MSX ពណ៌ ស សេរី​ឆ្នាំ ២០១៦ គ្មាន​ស្លាក​លេខ។

    ប៉ូលិស​បន្តថា ក្រោយ​ទទួលបាន​ពត៌មាន​ពី​ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ក្នុង​ឃុំ​ព្រែក​ស្តី កម្លាំង​ប៉ូលិស​ស្រុក​កោះធំ​បាន​ចុះ​ស្រាវជ្រាវ​អង្កេត​អស់​រយៈពេល​ប្រមាណ ១២ ថ្ងៃ លើ​មុខសញ្ញា​ដែលជា​អ្នកលក់​គ្រឿងញៀន​ដ៏​សកម្ម​ទើប​ចេញពី​ពន្ធនាគារ​អំឡុង​ខែតុលា ឆ្នាំ២០១៦។​

    ទីបំផុត​ត្រឹម​ពេលវេលា​ម៉ោង១៤​ និង​៣០​នាទី ថ្ងៃទី០៨ ​ធ្នូ​ ២០១៦ កម្លាំង​សមត្ថកិច្ច​ស្រុក​កោះធំ​បង្ក្រាបបាន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​ឈ្មោះ ឡេង ឡឹង ភេទប្រុស រួមជាមួយ​គ្រឿងញៀន​ជាប់​ខ្លួន​ចំនួន ១៩ កញ្ចប់​តូច (​ប្រភេទម៉ាទឹកកក​) នៅជាប់​នឹង​ខ្លួន​ជនសង្ស័យ។​

    តាម​ការសាកសួរ​បឋម ជនសង្ស័យ ឡេង ឡឹង សារភាពថា គ្រឿងញៀន​ទាំងអស់នេះ​គឺ​ខ្លួន​ជា​អ្នក​កាន់​លក់​ឱ្យមេ​ធំ​ឈ្មោះ ថូ ភារ​ម្យ (​ហៅ​ព្រំ​) ភេទប្រុស មាន​ទីលំនៅ​ភូមិ​ក្បាល​កោះទៀវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេ​ត្ក​កណ្ដាល។​

    បន្ទាប់ពី​បាន​ចម្លើយសារភាព​នេះ សមត្ថកិច្ច​ស្រុក​កោះធំ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ព្រែក​ស្ដី និង​ប៉ុស្ដិ៍​រដ្ឋបាល​សំពៅ​ពូន បាន​បន្ត​ស្រាវជ្រាវ​ស្វែងរក​ឈ្មោះ ថូ ភារ​ម្យ ហើយ​ឃាត់ខ្លួន​បាន​នៅវេលា​ម៉ោ​ង១៦ ​និង​២០នាទី រួម​នឹង​កូនចៅ​គេ​ម្នាក់ទៀត​ឈ្មោះ អ៊ុំ សំណាង (​ជា​អ្នក​កាន់​ថ្នាំញៀន​លក់ និង​ជា​ប្អូនថ្លៃ​) ត្រង់ចំណុច​ផ្ទះ​របស់​ឈ្មោះ ថូ ភារ​ម្យ ក្នុងភូមិ​ក្បាល​កោះទៀវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល រួមជាមួយ​គ្រឿងញៀន​ចំនួន ៨៧ កញ្ចប់ (០៩ កញ្ចប់​ធំ​) និង​សម្ភា​រៈវេច​ខ្ចប់​គ្រឿងញៀន​សម្រាប់​លក់​មួយចំនួនទៀត​នៅក្នុង​ផ្ទះ​ជនសង្ស័យ​តែម្តង។​

    រួច​បន្តទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ០២ នាក់​ទៀត​ដែលជា​អ្នកទិញ​គ្រឿងញៀន​ជក់ និង​លក់​បន្ត​ឱ្យឈ្មោះ ថូ ភារ​ម្យ គឺ​ឈ្មោះ លាភ សុផល និង ផាន ភ័​ណ្ឌ។​

    តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ ថូ ភារ​ម្យ ថ្នាំញៀន​ចំនួន​ទាំង ១០៦ កញ្ចប់​ខាងលើនេះ​គឺ​ពិតជា​របស់​រូបគេ​ប្រាកដ​មែន ហើយ​ឈ្មោះ អ៊ុំ សំណាង និង ឡេង ឡឹង គឺជា​អ្នក​កាន់​ថ្នាំញៀន​លក់​បន្ត​អោយ​ខ្លួន។​

    ចំពោះ​ជនសង្ស័យ ថូ ភារ​ម្យ (​ហៅ ព្រំ​) គឺជា​មុខសញ្ញា​ទើបតែ​ដោះលែង​ចេញពី​ពន្ធនាគារ កាលពី​ថ្ងៃ២១ ខែតុលា ឆ្នាំ២០១៦ ដោយ​ជាប់​ពីបទ​៖ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន។​

    បន្ថែម​អំពី​នេះ ឈ្មោះ ថូ ភារ​ម្យ (​ហៅ​ពុំ ហៅ​ព្រំ ហៅ​រ៉ុ​ម​) ធ្លាប់​ជាប់ពន្ធនាគារ​ពីរដង​រួចមកហើយ​គឺ​លើក​ទី​១ ខែ​មិនា ឆ្នាំ២០១២ ជាប់​ពីបទ​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន មានទោស ០២ ឆ្នាំ ជាប់​បាន ០៨ ខែ និង​ភ្ជួរ ១៤ ខែ។ លើក​ទី​២ ខែ តុលា ២០១៣ ជាប់​ពីបទ​៖ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន មានទោស ០៣ ឆ្នាំ ដោយ​ជាប់​បាន ១ ឆ្នាំកន្លះ​នៅ​ពន្ធនាគារ​តាខ្មៅ រួច​ក៏ត្រូវ​ផ្ទេរ​ទៅ​ត្រពាំង​ថ្លុ​ង​១​ឆ្នាំកន្លះ​ទៀត​ព្រោះ​ឆ្មាំ​គុក​រកឃើញ​លក់​ថ្នាំញៀន​ក្នុង​ពន្ធនាគារ​តាខ្មៅ។ ករណី​ថ្ងៃទី០៨ ​ធ្នូ ​២០១៦ នេះ បើ​ចៅក្រម​សម្រេច​ចោទ​មានទោស នោះ​គឺជា​លើក​ទី​៣​សម្រាប់ ថូ ភារ​ម្យ ដែល​ត្រូវ​ជាប់ពន្ធនាគារ៕


 

Unnamed %281%29
adverise with khmeread
Loading ad ...