វៀតណាម​ដាក់​បង្ហាញរ​តន​សម្បត្តិ​ដ៏​កម្រ ដែល​បន្សល់​ពី​ស្តេច​ខ្លួន​ក្នុង​រជ្ជកាល​ង្វៀន នៅ​អតីត​រាជធានី វ៉េ​

    ​រតនសម្បត្តិ​អធិរាជ​វៀតណាម​ចំនួន ៦៤ គ្រឿង សល់​ពី​ស្តេច​វៀតណាម​ជាច្រើន​ជំនាន់ បានដាក់​តាំង​បង្ហាញ​នៅ​ទីក្រុង​វ៉េ អតីត​រាជធានី​បុរាណ​វៀតណាម​។ 

​    ​ការតាំង​បង្ហាញ​នេះ​ត្រូវបាន​សហការ​រៀបចំ​ដោយ​មជ្ឈមណ្ឌល​អភិរក្ស​បូជនីយដ្ឋាន​ក្រុង​វ៉េ និង សារៈមន្ទីរ​ជាតិ​ប្រវត្តិសាស្ត្រ​វៀតណាម ដែល​ផ្តល់ជូន​សាធារណជន​បានឃើញ​ផ្ទាល់​ភ្នែក​នូវ​ប្រវត្តិសាស្ត្រ​រជ្ជកាល​ស្តេច​របស់ខ្លួន​។​

​    ​គ្រឿង​ច្នៃ​ដោយ​ដៃ​ចំនួន ៦៤ ដែល​ប្រើប្រាស់​ដោយ​អធិរាជ​វៀតណាម​ពី​រជ្ជកាល​ង្វៀន ដែល​គ្រប់គ្រង​វៀតណាម​ពី​ឆ្នាំ ១៨០២ ដល់ ១៩៤៥ គឺជា​ផ្នែក​មួយ​នៃ​ការតាំងពិព័រណ៍​ដល់​សាធារណជន​។ 

​    ​វត្ថុ ដូចជា ដាវ មួក សៀវភៅ ត្រា​អធិរាជ និង​ហិប​ប្រាក់ ត្រូវបាន​ផលិត​ពី​លោហធាតុ​និង​វត្ថុ​ធាតុ​កម្រ និង​តំណាង​ឱ្យអំណាច​កំពូល​នៃ​រជ្ជកាល​ង្វៀន និង​ជាការ​ឆ្លុះបញ្ចាំង​ជីវភាព​រស់នៅ​របស់​អធិរាជ​វៀតណាម និង​គ្រួសារ​ញាតិវង្ស​។ 

​    ​ពិព័រណ៍​នេះ​ធ្វើឡើង​រហូតដល់​ថ្ងៃទី ៥ មករា ២០១៧ នៅ​អគារ​លេខ ៣ ផ្លូវ Le Truc ក្រុង​វ៉េ ស្ថិតនៅ​កណ្តាល​ប្រទេស​វៀតណាម​៕ 


ប្រភព៖យុវជន

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...