ដល់​ខែ​រលាក​សាច់​បំពង់ក​ហើយ​! នេះ​ជា​រោគសញ្ញា និង​វិធី​ព្យាបាល​បែប​ធម្មជាតិ ចំណាយ​តិច​រៀល​

    ​Tonsillitis គឺ​ប្រភេទ​ជំងឺ​រលាក​សាច់​បំពង់ក ដែល​ធ្វើឱ្យមាន​ទឹករងៃ​នៅលើ​សាច់​បំពង់ក​ទាំងសងខាង​។ ការ​រលាក​បំពង់ក​គឺមាន​ឱកាស​ច្រើន​នៃ​ការឆ្លង​មេរោគ​និង​បាក់តេរី​ប្រសិនបើ​មិន​ព្យាបាល​ទាន់ពេលវេលា ជាពិសេស​កុមារ​តូចៗ​។ ហើយ​ខាងក្រោម​នេះ​គឺជា​រោគសញ្ញា​នៃ​ការ​រលាក​បំពង់ក​ឆ្លង​មេរោគ​ឬ​បាក់តេរី​៖
​    ​- ឈឺបំពង់ក​
​    ​- សាច់​បំពង់ក​ក្រហម​មាន​លាយ​ពណ៌​លឿង ឬ ស​អុចៗ​
​    ​- ឈឺ ឬ​ពិបាក​លេប​អាហារ​
​    ​- សំឡេង​ស្អក​
​    ​- ក្លិន​មាត់អាក្រក់​
​    ​- វិលមុខ​
​    ​- ឈឺក្បាល​
​    ​- រងា​ញាក់​
​    ​- ឈឺ​ក និង​ថ្គាម​

​    ​* វិធី​ព្យាបាល​៖
​    ​១. ទឹកក្រូច​ឆ្មា ៖ ពិសា​ទឹកក្រូច​ឆ្មា​ទទេ​ដោយ​មិនចាំបាច់​ដាក់​ស្ករ ត្រឹម​មួយ​គ្រាប់​រៀងរាល់ថ្ងៃ​គឺ​គ្រប់គ្រាន់​។​
​    ​២.​ទឹកឃ្មុំ ៖ លាយ​ទឹកឃ្មុំ ៤ ស្លាបព្រា​បាយ​ជាមួយនឹង​ទឹក​មួយ​កែវ ពិសា ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​។​
​    ​៣. រមៀត ៖ លាយ​ម្សៅ​រមៀត​មួយ​ច្បិច​ជាមួយនឹង​ទឹកដោះគោ​ក្ដៅ​ឧណ្ហៗ​មួយ​កែវ ២ ដង​ក្នុង​មួយថ្ងៃ​។​
​    ​៤. តែ​ខ្ញី ៖ ដាំ​ខ្ញី​មួយ​ដុំ​ជាមួយនឹង​ទឹក​មួយ​ប៉ាន់​ឱ្យ​ពុះ​រង់ចាំ​មួយសន្ទុះ​សឹម​ដកចេញ ពិសា​ជាប្រចាំ​៕

99
adverise with khmeread
ប្រភព៖ healthylifeheadlines

អ្នកនឹងចូលចិត្ត