samsung-banner
adverise with khmeread

ម្ចាស់ក្រុមហ៊ុនអាកាសចរណ៍ដែលដឹកក្រុមកីឡាករ Chapecoense អាចប្រឈមនឹងបទចោទមនុស្សឃាតដោយអចេតនា៧១ករណី

Crash

          ម្ចាស់ក្រុម​ហ៊ុន​អាកាសចរណ៍​ដែលដឹកក្រុម​កីឡាករ​ Chapecoense ត្រូវ​តុលាការបង្គាប់​​ឲ្យ​​ឃុំខ្លួន​នៅ​ពន្ធនាគារ​ហើយ​អាច​ប្រឈម​នឹង​កា​រចោទប្រកាន់​មនុស្ស​ឃាតដោយ​អចេតនារហូត​ដល់​៧១​ករណី។

          លោក Gustavo Vargas ដែល​ជាម្ចាស់​ក្រុមហ៊ុន​អាកាសចរណ៍ La Mia នឹង​ត្រូវ​ឃុំខ្លួន ខណៈ​អាជ្ញាធរ​នៅ​ប្រទេសបូលីវី​កំពុង​ពិចារណា​ថា តើ​ត្រូវ​នាំខ្លួន​យក​មក​កាត់ទោស​ឬយ៉ាងណា។

          យន្តហោះមួយក្នុងចំណោម​យន្ត​របស់ក្រុម​ហ៊ុន La Mia បាន​ធ្លាក់​នៅ​តំបន់​ភ្នំ​នៃប្រទេសកូឡុំប៊ី បន្ទាប់ពី​អស់សាំងនៅសល់​ចម្ងាយ​ប្រហែល​៨​គីឡូម៉ែត្រ​​ដល់​គោល​ដៅ​។

          មនុស្ស​៧១​នាក់នៅលើ​យន្តហោះ រួម​ទាំង​កីឡាករ​ បុគ្គលិក​របស់​ក្រុម​បាល់ទាត់​ប្រេស៊ីល និង​​អ្នក​កាសែត​មួយ​ចំនួន​ផង បាន​ស្លាប់ក្នុង​គ្រោះថ្នាក់នេះ។ មាន​មនុស្ស​តែ​៦​នាក់ប៉ុណ្ណោះ​នៅ​រស់រាន​មានជីវិត។

          យន្ត​ហោះផលិត​នៅ​ប្រទេសអង់គ្លេស​នេះ​មាន​សាំង​មិន​គ្រប់គ្រាន់ទេ​ នៅ​ពេល​វាធ្វើ​ដំណើរ​ពី​ប្រទេសបូលីវីទៅ​កាន់ទីក្រុង Medellin នៃប្រទេសកូឡុំប៊ី ទីដែល​ក្រុម Chapecoense គ្រោងនឹងជួប​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រក្របខណ្ឌ​ Copa Sudamericana ។

          មួយសន្ទុះក្រោយមក អ្នកបើក Miguel Quiroga បាន​ប្រកាស​ថា មាន​បញ្ហា​អគ្គិសនីនៅលើ​យន្ត​ហោះ​ ដោយសារភាព​ថា យន្ត​ហោះ​អស់​សាំង។

          កាលពីថ្ងៃព្រហស្បតិ៍ ចៅក្រម​បានបង្គាប់​ឲ្យឃុំខ្លួន​លោក Vargas ដើម្បី​ប្រឈម​នឹង​បទចោទដែល​អាចមាន​រួម​ទាំង​បទមនុស្សឃាតដោយ​អចេតនា​ផង​ដែរ​។

          ព័ត៌មាន​អំពីការ​ធ្លាក់យន្តហោះនេះ​បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានាក្នុងពិភព​បាល់​ទាត់​រន្ធត់ចិត្ត​​ ហើយ​ប្រធាន​ហ្វីហ្វា Gianni Infantino បាន​ចូល​រួម​រំលែក​ទុក្ខ​ រួម​ជា​មួយ​លោក ប៉េឡេ ផងដែរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់