ចង់​ធ្លាក់​ក៏​ធ្លាក់​អត់​ទាន់​ដែរ​! កំពូល​យន្តហោះ​លឿន​បំផុត​លើ​លោក ជិះ​ពី​ទីក្រុង​ឡុង​ដ៍​តែ ២០ នាទី​ដល់​ក្រុង​ញូវយ៉ក​

    ​យោងតាម​អ្នកបង្កើត​ម្នាក់​ឱ្យដឹងថា យន្តហោះ​ជំនាន់​ថ្មី​មួយ​នេះ​អាច​ដឹក​អ្នកដំណើរ​ពី​ទីក្រុង​ឡុង​ដ៍​ទៅ​ញូវយ៉ក​ត្រឹមតែ ២០ នាទី​តែប៉ុណ្ណោះ​។​

​    ​យោងតាម​វេ​ប​សាយ The Sun ឱ្យដឹងថា អ្នក​រចនា​កាណាដា​ឈ្មោះ Charles Bombardier បាន​អះអាងថា យន្តហោះ​តាម​គំនិត​របស់គាត់​ដែល​ហៅថា Antipode អាចធ្វើ​ដំណើរ​លឿន​ជាង​យន្តហោះ Concorde ដល់​ទៅ ១០ ដង​។​

​    ​យន្តហោះ​នេះ​នឹង​ដឹក​អ្នកដំណើរ​ចំនួន ១០ នាក់​ដោយ​ប្រើ​រ៉ុក្កែត​ដើម្បី​ឡើង​ទៅលើ​អាកាស ១២ គីឡូម៉ែត្រ ហើយ​អាច​បន្លាស់​ទី​យ៉ាង​លឿន​ជុំវិញ​សកលលោក ដែល​ប្រើពេល​តិចជាង​ការមើល​ការប្រកួត​បាល់ទាត់​ទៅទៀត​។​

​    ​បន្ទាប់មក ម៉ាស៊ីន​លឿន​ជាង​សំឡេង​របស់​វា​នឹង​ដឹក​យន្តហោះ​ទៅ​ល្បឿន ២៩.៦៣៥ គីឡូម៉ែត្រ​ក្នុង​ម៉ោង​។​

​    ​ទោះយ៉ាងណា ប្រសិនបើ​យន្តហោះ​នេះ​បង្ហាញ​រូបរាង​ពិត​របស់ខ្លួន​នៅ​ថ្ងៃ​អនាគត នោះ​យើង​នឹង​ចំណាយ ២០ ម៉ឺន​ដុល្លារ​សម្រាប់​ជិះ​ក្នុង​មួយ​ម៉ោង ពេល​វា​កំពុង​ស្ថិតនៅលើ​មេឃ​៕

ប្រភព៖ឞរទេស

1
adverise with khmeread

អ្នកនឹងចូលចិត្ត