Grace Chan បដិសេធពាក្យចចាមអារ៉ាមបែកបាក់ពី Kevin Cheng

          បណ្តាញព័ត៌មាន​ហុងកុងបាន​អះអាងថា Grace Chan បាន​បែក​បាក់​​ជា​មួយ​ Kevin Cheng ហើយ​ថែមទាំង​ទាក់ទងជាមួយ​នឹង​អ្នក​រចនា​ម៉ូតឈ្មោះ Martin ​ជន​ជាតិ​សិង្ហបុរី​ផងដែរ។

          Grace Chan ទើបត្រឡប់​ពី​សិង្ហបុរីមកដល់​ទីក្រុងហុងកុង ហើយ​គេនិយា យថា នាងបាន​ជួប​​ជាមួយ​ប្រុសស្នេហ៍​ថ្មី​របស់​នាងឈ្មោះ Martin ។ លោក Martin បាន​បង្ហោះរូបភាពជា​ច្រើន​ជាមួយ​ Grace Chan តាម​គេហទំព័រ Instagram របស់​លោកផងដែរ។

          Martin បាន​សរសេរថា “​មាន​រឿងអស្ចារ្យ​មួយ​បាន​កើតឡើងកាល​ពីយប់​មិញ ហើយ​ខ្ញុំទ្រាំមិនបង្ហាញមិនបានទេ។ វាពិតជា​គួរឲ្យ​រីករាយ​មែនទែន”។ ការ​ធ្វើ​បែប​នេះ នាំឲ្យ​មាន​ការ​ប៉ាន់ប្រមាណថា Grace Chan បាន​ចែក​ផ្លូវ​ពី​ Kevin ហើយ។

          Grace បាន​បដិសេធ​ពាក្យចចាមអារ៉ាម​បែកបាក់​ជាមួយ​ Kevin ហើយ​បាន​និយាយថា “​ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​ Kevin គឺល្អ​។ យើង​សប្បាយ​ចិត្ត​ជាមួយ​គ្នា ហើយ​យើង​មិនបែក​បាក់គ្នាទេ។ Martin គឺជា​អ្នក​រចនាម៉ូត​របស់ខ្ញុំ។ ខ្ញុំតែង​តែ​រក​គាត់នៅ​ពេល​ខ្ញុំ​ទៅដល់​សិង្ហបុរី​។ សូមកុំ​ធ្វើ​ការ​ប៉ាន់ប្រមាណ​ផ្តេសផ្តាស”៕

Kevin cheng 1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់