samsung-banner
adverise with khmeread

នេះ​ជា​របៀប​ដែល​ជនជាតិ​អា​មេ​នី​ធ្វើ​នំប៉័ង គឺ​ចំតិតចំតូង​ដុត​ក្នុង​ពាង​យក្ស​បែប​នេះឯង​!!! តែ​កុំ​មើលស្រាល​វា​ជាប់​ជា​សម្បត្តិ​វប្បធម៌​របស់​យូ​នី​ស្កូ​

1

    ​ក្នុងប្រទេស​អា​មេ​នី (​ក្នុង​តំបន់​អឺ​រ៉ាស៊ី ឬ​ស្ថិតក្នុង​អាស៊ី​ប៉ែក​ខាងលិច​) នំប៉័ង​ប្រចាំថ្ងៃ​គឺ​គេ​ហៅថា ឡា​វ៉ាស់ (Lavash)​។ វា​ជា​នំប៉័ង​សំប៉ែត​មូល ទន់​ផុសៗ រាង​ធំ​ប៉ុន​ថាស​ដាក់​ផ្លែឈើ​។ វា​ជា​អាហារ​ពេញនិយម​បំផុត​នៅ​ប្រទេស​នេះ និង​ចំណាយពេល​ដុត​ត្រឹមតែ ៤៥ វិនាទី​ប៉ុណ្ណោះ​។ 

​    ​ក្នុង​ឆ្នាំ ២០១៤ នំប៉័ង​នេះ​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​វប្បធម៌​រូបិយ​របស់​មនុស្សជាតិ របស់​អង្គការ​យូ​នី​ស្កូ​។ 

​    ​ដូចដែល​បានឃើញ​ក្នុង​វីដេអូ​អ៊ីចឹង របៀប​ធ្វើ​នំប៉័ង​ឡា​វ៉ាស់​គឺ​ចំតិតចំតូង​ដុត​ក្នុង​ពាង​យក្ស​បែប​នេះឯង​។ នេះ​ជា​លក្ខណៈសម្បត្តិ​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​មួយ ពេលដែល​មនុស្ស​បាន​ទៅដល់​ប្រទេស​អា​មេ​នី ជាពិសេស​រដ្ឋធានី យ៉េ​រ៉េ​វ៉ាន់ (Yerevan)​។ អ្នក​ដែល​មកលេង​ដល់​ប្រទេស​អា​មេ​នី ហើយ​មិន​ស្គាល់​ប្រពៃណី​នំប៉័ង​នេះ គឺ​ស្មើនឹង​អត់​ស្គាល់​ប្រទេស​អា​មេ​នី​៕

 

adverise with khmeread
ប្រភព៖ Wikipedia

អ្នកនឹងចូលចិត្ត

មតិយោបល់