samsung-banner
adverise with khmeread

នារី​អ្នកបម្រើ គ្រាន់តែ​ក្មេង​ទិញ​ការ៉េម​ខ្វះ​លុយ​មួយ​កាក់​មួយ​សេន​សោះ សម្តី​ដូច​កន្ថោរ​លាមក ចុងក្រោយ​ទឹកភ្នែក​ដោយសារ​ក្មេង​

Untitled 1

    ​ថ្ងៃមួយ​នៅពេល​ការ៉េម​មាន​គ្រាប់​ធញ្ញជាតិ ផ្លែឈើ ស៊ី​រ៉ូ តម្លៃ​មិនសូវ​ថ្លៃ ក្មេងប្រុស​ម្នាក់​អាយុ ១០ ឆ្នាំ​ចូលទៅ​ហាង​កាហ្វេ​មួយ​និង​អង្គុយ​នៅ​ទីនោះ​។ អ្នកបម្រើ​បានដាក់​កែវ​ទឹក​មួយ​នៅ​ពីមុខ​ក្មេងប្រុស​នោះ ហើយ​សួរថា​គាត់​ចូលចិត្ត​អ្វី​។​

​    ​ក្មេងប្រុស​នោះ​និយាយ "​ការ៉េម​ផ្លែឈើ​គ្រប់មុខ​តម្លៃ​ប៉ុន្មាន​?"​។​
​    ​អ្នកបម្រើ​ឆ្លើយតប "​ថ្លៃ ៥០ សេន​"​។​

​    ​ក្មេងប្រុស​នោះ​ទាញ​ហោប៉ៅ​របស់ខ្លួន និង​ចាប់ផ្ដើម​រាប់​កាក់​ក្នុង​ហោប៉ៅ​នោះ​។​

​    ​ក្មេងប្រុស​នោះ​សួរ​ម្ដង​ទៀតថា "​ការ៉េម​ចាន​ធម្មតា​ថ្លៃ​ប៉ុន្មាន​?"​។​
​    ​
​    ​មនុស្ស​ជាច្រើន​បាន​រង់ចាំ​នៅ​តុ ហើយ​អ្នកបម្រើ​រូបនោះ​ក្តៅក្រហាយ​ក្មេង​នោះ​ជាខ្លាំង និង​ឆ្លើយ​ទាំង​គំរោះគំរើយ​ថា "៣៥ សេន​"​។​

​    ​ក្មេងប្រុស​នោះ​រាប់​កាក់​ម្ដង​ទៀតហើយ​និ​យា​យា "​ខ្ញុំ​នឹង​យក​ការ៉េម​ធម្មតា​នេះ​ចុះ​"​។​

​    ​អ្នកបម្រើ​នោះបាន​យក​ការ៉េម​មក និង​ដាក់​វិក្កយបត្រ​នៅលើ​តុ​រួច​ទៅធ្វើ​ការបាត់​។ ក្មេងប្រុស​នោះ​ពេល​ញ៉ាំ​ការ៉េម​រួច​បាន​បង់ប្រាក់​និង​ចាកចេញ​បាត់ទៅ​។​

​    ​នៅពេល​អ្នកបម្រើ​ត្រឡប់មកវិញ នាង​ចាប់ផ្ដើម​ប្រមូលប្រាក់​នៅលើ​តុ​របស់​ក្មេងប្រុស​នោះ ហើយក៏​ចាប់ផ្ដើម​ស្រក់​ទឹកភ្នែក​នូវ​អ្វីដែល​នាង​បានឃើញ​។​

​    ​នៅលើ​តុ​របស់​ក្មេងប្រុស​នោះ​នៅក្បែរ​ចាន​ការ៉េម​មាន​ប្រាក់​ចំនួន ១៥ សេន គឺជា​លុយ​ធីប​សម្រាប់​នាង​៕

​    ​* មិន​ថា​ស្ថិតក្នុង​ស្ថានភាព​បែបណា​ទេ សូមកុំ​ធ្វើជា​មនុស្ស​មើលងាយ​មនុ​ស្ស​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់