ពិតជា​សាហាវ​!!​! មន្ត្រី​ប៉េអឹម​ម្នាក់​បាន​បាញ់សម្លាប់​ស្រី​ស្នេហ៍​ចំ​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​

    ភ្នំពេញ ៖  មន្ត្រី​ប៉េអឹម​ម្នាក់​បាន​បាញ់សម្លាប់​ស្ត្រី​ស្នេហ៍​ចំ​គ្រាប់ភ្នែក​ទំនងជា​រឿង​ប្រច័ណ្ឌ នៅក្នុង​បន្ទប់​លេខ​៤០៤  ផ្ទះសំណាក់​សារី​ធំ មាន​ទីតាំង​លេខ​១០៨A១ ផ្លូវ​លេខ​២៧៣ ក្រុមទី​២ ភូមិទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​កាលពី​វេលា​ម៉ោង១២ ​និង​៤០​នាទី ថ្ងៃទី១០​ ធ្នូ ​ឆ្នាំ​២០១៦ ដែលជា​ថ្ងៃ​មនុស្ស​នៅលើ​ពិភពលោក​កំពុង​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ។​

    ប៉ូលិស​និយាយថា សព​ឈ្មោះ សុន ស្រី​លក្ខ​ណ៏ ភេទ​ស្រី​ អាយុ ២៥ ឆ្នាំ ទីលំនៅ​ភូមិ ត្រពាំង​រាំង ឃុំ​អង្គរមាស ស្រុកដងទង់ ខេត្តកំពត ត្រូវ​មន្ត្រី​ប៉េអឹម​បាញ់​១​គ្រាប់​ចូល​គ្រាប់ភ្នែក​ខាងស្តាំ​រោល​រំសេវ ទៅ​ធ្លាយ​ចេញ​ក្បាល​ខាងក្រោយ​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ អ៊ុំ សុ​ផា ភេទ​ប្រុស ​អាយុ ៣០​ ឆ្នាំ មុខរបរ កងរាជអាវុធហត្ថ​ឋានន្តរសក្តិ វរៈ​សេនី​យ៏​ត្រី ស្រុកកំណើត​ខេត្ត កំពង់​ស្ពឺ ស្នាក់នៅ​ផ្ទះជួល​ម្តុំ ​"​ជ្រោះ​បាត់​ស្នេ​ហ៍​" ក្នុង​សង្កាត់ទួល​សង្កែ ខណ្ឌឬ​ស្សី​កែវ​ (​បច្ចុប្បន្ន​គេចខ្លួនបាត់)​។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​ប្រមាណ​១២​ និង​២០​នាទី​អា​ធ្រា​ត្រ ថ្ងៃទី១០ ​ធ្នូ ឆ្នាំ២០១៦​ ជនសង្ស័យ​បាន​ឌុប​ជនរងគ្រោះ​ដោយ​ម៉ូតូម៉ាក PCX ពាក់​ស្លាក​លេខ ៤៣៩៩ មក​ជួល​បន្ទប់​កើតហេតុ​ខាងលើ​ស្នាក់នៅ។​

    លុះដល់​ម៉ោង​១២​ និង​៤០​នាទី​អា​ធ្រា​ត្រ​ដដែល​អ្នកយាម​ផ្ទះសំណាក់​ឮសូរ​ផ្ទុះអាវុធ ក៏​រត់​ឡើងទៅ​មើល​។ ជួន​ពេលនោះ​ជនសង្ស័យ​ក៏​រត់ចេញ​ចុះមក​ក្រោម​ឡើង​ជិះ​ម៉ូតូ អ្នកយាម​​ក៏​ឃាត់​ត្រូវបាន​ប្រតាយ​គ្នា​យកបាន​អាយ​ឌី​មួយគ្រឿង​, ​មួក​ការពារ​ដែលមាន​បិត​ផ្លាក​កង​រាជ​អាវុធហត្ថ រួច​ជនសង្ស័យ​ក៏​ជិះ​ម៉ូតូ​គេចខ្លួនបាត់​។​

    ក្នុងករណីនេះ​ទាំង​កម្លាំង​ប៉ូលិស​ និង​កម្លាំង​អាវុធហត្ថ​កំពុង​តាម​ប្រមាញ់​ចាប់​ឃាតករ​មក​ផ្តន្ទាទោស​តាមច្បាប់៕

Unnamed adverise with khmeread
Loading ad ...