លួចកុំព្យូទ័រ​មិនបាន សុខចិត្តដោះយកគ្រឿង!

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ទឹកល្អក់​ទី​៣ បាន​ឃាត់ខ្លួន​ជនសង្ស័យម្នាក់​ជាក់ស្តែង ពីបទ​លួច​គ្រឿង​កុំព្យូទ័រ​មាន​ស៊ី​ភី​យូ​ ​០២ ​បន្ទះ និង​រ៉េ​ម ០១​ បន្ទះ ប្រព្រឹត្ត​នៅ​ចំណុច​ទីតាំង​បើក​អ៊ី​ន​ធឺ​ណេ​ត​ អាឡាយ​ណេ​ត ដែលមាន​ទីតាំង​នៅផ្ទះ​លេខ​១៥២ ផ្លូវ លេខ​១៩២ ក្រុមទី​២៤ ភូមិ​៤ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក នៅ​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង ១២​ថ្ងៃត្រង់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ យៀន ភ្នំ​វិ​រៈ​កន ហៅ ឧ​ត្ត​ម ភេទ​ប្រុស អាយុ២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវ​លេខ​២៦៥ សង្កាត់ ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ អោក ស៊ី​ង​ឆាយ ភេទ​ប្រុស អាយុ២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើក​អ៊ី​ន​ធឺ​ណេ​ត ស្នាក់​នៅផ្ទះ​លេខ​៣៣ ផ្លូវ​លេខ​៥៩៨ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ វត្ថុតាង​ដែល​បាន​ចាប់យក គ្រឿង​កុំព្យូទ័រ -​ស៊ី​ភី​យូ ០២​បន្ទះ និង​រ៉េ​ម ០១​បន្ទះ។​

    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ ជនសង្ស័យ​បាន​បន្លំ​ខ្លួន​ចូលក្នុង​ទីតាំង​ជនរងគ្រោះ ហើយ ធ្វើ​សកម្មភាព​ដោះ​គ្រឿង​កុំព្យូទ័រ។ ​ពេលនោះ​ជន​រង គ្រោះ​បាន​ពិនិត្យ​មើលឃើញ​តាម​កា​មេ​រ៉ា​សុវត្ថិភាព បានឃើញ​សកម្មភាព​ជនសង្ស័យ ក៏បាន​ប្តឹង​សមត្ថកិច្ច ឃាត់ខ្លួន​ជាក់ស្តែង​តែម្តង។

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាង សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាមច្បាប់៕

Untitled 1
adverise with khmeread
Loading ad ...