ខ្ចី​ឡាន​ជិះ​ទៅ​ស៊ីការ​គេ​ស៊ីដាច់​...​ម្ចាស់​រកឃើញ​នៅ​កន្លែង​ផ្ញើ

    ភ្នំពេញ ៖ សមត្ថកិច្ច​ចម្រុះ​បាន​ដកហូត​រថយន្ត​មួយគ្រឿង​នៅ​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង៤ ​និង​១៥​នាទី ល្ងាច​ពាក់ព័ន្ធ​នឹង​អំពើ​រំលោភ​លើ​ទំនុកចិត្ត​ខ្ចី​ឡាន​ជិះ​ទៅ​ស៊ីការ​គេ​ស៊ីដាច់​...​ម្ចាស់​រកឃើញ​នៅ​កន្លែង​ផ្ញើ​មួយ ដែល​រឿង​ហេតុនេះ កើតឡើង​នៅក្នុង​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ។​

    ប៉ូលិស​និយាយថា កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ និងប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ទឹក ល្អក់​ទី​២ ក្រោម​កិច្ចសម្របសម្រួល​របស់​លោក ស្រី ម៉ា​កនី ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ដកហូត​រថយន្ត​មួយគ្រឿង​នៅ កន្លែង​ផ្ញើ​ចំណុច​ដី​ឡូ​តិ៍​លេខ​១៥៤ ភូមិ​លេខ​១៥០ ក្រុម ទី​៦ ភូមិ​២ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក។​

    មូលហេតុ​ដែល​ត្រូវ​ដកហូត​នេះ​ពាក់ព័ន្ធ​នឹង​អំពើ​រំលោភ​លើ​ទំនុកចិត្ត កើតហេតុ​កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង ប្រហែល ៥​ល្ងាច​នៅ​ចំណុច​ភូមិ​ស្លាបក្តោង ឃុំ ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ ប៉ិ ស៊ា​ង​ងី​ម ភេទ​ប្រុស អាយុ ប្រហែល ៣៦ ​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់នៅ​ភូម​ស្លាបក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (គេចខ្លួនបាត់)។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ សំ ជី​វ័​ន្ត ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​៣ ផ្លូវ​បេតុង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។ វត្ថុតាង​ដែល​បាន​ចាប់យក រថយន្ត​មួយគ្រឿង​ម៉ាក ​Toyota Camry ( ឆ្លាម​) ស៊េរី 1999 ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 1S-7987 មាន​លេខ​ម៉ាស៊ីន​ SXV200374963។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​បានប្រគល់​រថយន្ត ខាងលើ​ឱ្យ​ឪពុក​ប្រើប្រាស់ នៅ​ភូមិ​ស្លាបក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ។ ​ពេលនោះ​ជនសង្ស័យ​ឈ្មោះ ប៊ិ ស៊ា​ង​ងី​ម បាន​សុំ​ខ្ចី​ជិះ​ទៅ​ស៊ីការ ហើយ​បាន គេចខ្លួនបាត់​រហូត។​

    លុះ​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៦ ជន រងគ្រោះ​បានឃើញ​រថយន្ត​នៅ​កន្លែង​ផ្ញើ​ក៏បាន​ប្តឹង មក​សមត្ថកិច្ច​ហើយ​ចុះទៅ​ដកហូត​រថយន្ត​នេះតែម្តង។​

    បច្ចុប្បន្ន​រថយន្ត​ខាងលើ កំពុង​រក្សា​ទុកជា​បណ្តោះ អាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ទួល​គោក ដើម្បី​ស្រាវជ្រាវ​បន្ត៕

Unnamed %282%29 adverise with khmeread

មតិយោបល់