adverise with khmeread 123

គេចពីកំពង់ឆ្នាំងទៅកំពង់ធំព្រោះមានដីកាចាប់ខ្លួនពីបទរំលោភ

     កំពង់ធំ ៖ បុរស​ម្នា​កបាន​រត់គេច​ខ្លួន​ពី​ខេត្តកំពង់ឆ្នាំង​ទៅ​លាក់ខ្លួន​នៅ​ខេត្តកំពង់ធំ​ព្រោះ​មាន​ដីកាចាប់ខ្លួន​ពីបទ​រំលោភ​សេព​សន្ធ​វ​:  តែ​គេច​មិន​រួច​ជាប់​ខ្នោះ​ប៉ូលិស​ខេត្តកំពង់ធំ​។​


    ប៉ូលិស​ខេត្តកំពង់ធំ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មានការ​សង្ស័យ​ប៉ូលិស​ខេត្តកំពង់ធំ​បាន​ទំនាក់ទំនង​ទៅ​ប៉ូលិស​ខេត្តកំពង់ឆ្នាំង​ដឹងថា បុរស​សង្ស័យ​ខាងលើ​មាន​ដីកាចាប់ខ្លួន​ពីបទ​ចាប់រំលោភ​សេព​សន្ធ​វ​: ក៏បាន​សុំ​គោលការណ៍​ពី​លោក​ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ​អនុវត្ត​ដីកាចាប់ខ្លួន​តែម្តង​នៅ​ចំណុច​ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​


   ប៉ូលិស​បន្តថា ជនជាប់ចោទ​ឈ្មោះ គ្រៀល គ្រី ប្រុស ៤៦ ឆ្នាំ​នៅ​ភូមិ​តា​ឡា​ត់ ឃុំ​ស្វាយ​រំពា ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅ​ម៉ោង ៤​និង​៣០​នាទី​ល្ងាច ថ្ងៃទី ១៨​មករា​ឆ្នាំ​១៦ ហើយ​ថ្ងៃ​ត្រៀម​ប្រគល់ ជនល្មើស​នេះ​ជូន​ប៉ូលិស​ខេត្តកំពង់ឆ្នាំង​នៅ​ថ្ងៃទី​១៩​មករា​នេះ​ចាត់​ការបន្ត ៕​

adverise with khmeread

មតិយោបល់